គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង រ៉ូម 8:31

វិលត្រឡប់បកក្រោយចេញពីភាពញៀន
3 ថ្ងៃ
នៅពេលដែលជីវិតរបស់អ្នកឃ្លាតចាកឆ្ងាយពីព្រះបន្ទូលនៃព្រះ នោះអ្នកនឹងប្រាកដជាទទួលរងលទ្ធផលដ៏ឈឺចាប់នានា ជាក់ជាមិនខាន។ មានមនុស្សជាច្រើន គេរងវិបត្តិជាមួយនឹងរឿងសុខភាព។ គេបាត់បង់ការងារ ហើយនិងមានបញ្ហាក្នុងទំនាក់ទំនង ហើយបានស្វែងរកឃើញថាខ្លួនឯងមានអារម្មណ៍ឃ្លាតសែនឆ្ងាយពីព្រះ ដោយព្រោះតែភាពញៀនណាមួយរបស់ខ្លួន។ មិនថារូបអ្នកមានវិបត្តិនៃបញ្ហាញៀនយ៉ាងធ្ងន់ធ្ងរ ដោយព្រោះតែបញ្ហាប្រើថ្នាំញៀន ឬបញ្ហាមើលរូបអាសអាភាស ឬបញ្ហាញៀនតិចតួច ដូចជាការហូបចុកមិនចេះគិត ឬជក់នឹងគ្រឿងកម្សាន្តអារម្មណ៍ជ្រុលនោះទេ រាល់បញ្ហានៃភាពញៀនគឺវាអុកឡុកនិងឆាឆៅដល់ជីវិតរបស់យើង។ ចូរអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនៃសេរីភាពដល់អ្នក។

ខ្ញុំមានទំនុកចិត្ត
៤ ថ្ងៃ
មនុស្សយើងភាគច្រើនងេកងោករវាងភាពមិនជាក់ច្បាស់ ហើយនិងទំនុកចិត្តមិនពិត។ គម្រោងអានរយៈពេល ៤ ថ្ងៃ ពីក្រុមជំនុំ Life.Church នឹងផ្ដល់ជាគ្រឹះមាំថ្មី ដល់អ្នក ដើម្បីឱ្យអ្នកមានទំនុកចិត្តក្នុងព្រះ។ ចាប់ផ្ដើមអានផ្នែកទី ៦ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។

ដាក់ចិត្តជឿជាក់
៧ ថ្ងៃ
ព្រះជាម្ចាស់បានធ្វើលើសពីការដែលយើងអាចនឹកស្រមៃមើលឃើញទៅទៀត។ ចូរដើរតាមព្រះ ដែលបានប្រទានឱ្យយើងគ្រប់ទាំងអស់ ជាមួយនឹងគម្រោងអាន «ដាក់ចិត្តជឿជាក់» ទាំងមានអមដោយបទចម្រៀងពីក្រុមថ្វាយបង្គំរបស់ក្រុមជំនុំ Life.Church ដែលបានផលិតនៅឆ្នាំ ២០១៦។ តោះមកចាប់ផ្ដើមគម្រោងអានមានរយៈពេល ៧ ថ្ងៃ ឥឡូវនេះ។

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់
28 ថ្ងៃ។
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។