គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ទំនុកតម្កើង 139:14

រាល់គ្រប់អ្វីៗ ដែលខ្ញុំត្រូវការ
3 ថ្ងៃ
ព្រះជាម្ចាស់បានយាងទៅមុខយើង ហើយនិងការពារយើងនៅពីក្រោយ។ ព្រះអង្គចាត់ការរាល់ចម្បាំងដែលយើងត្រូវឆ្លងកាត់ រួចទៅហើយ។ ព្រះអង្គទតឃើញរាល់គ្រប់ច្រកល្ហក ដែលងងឹត ចំពោះរូបយើង។ ព្រះអង្គមិនភ្ញាក់ផ្អើលដោយព្រោះស្ថានភាពមិននឹងនរនោះដែរ។ គម្រោងអានស្មឹងស្មាធិ៍នឹងព្រះ ដែលមានរយៈពេល ៣ ថ្ងៃនេះ នឹងជួយលើកទឹកចិត្តអ្នក នៅក្នុងសេចក្ដីពិត ដោយដឹងថា ព្រះជាម្ចាស់គឺជាព្រះដែលផ្គត់ផ្គង់ នៃចំណែកនិងរង្វាស់យ៉ាងទៀងទាត់ សម្រាប់ជីវិតរបស់អ្នក។

វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍
៥ ថ្ងៃ
ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភាពល្អ ហើយអាចបន្តនៅស្ថិតស្ថេរអស់មួយជីវិតបាន។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ បានសម្រួលពីលំនាំនៃវគ្គសិក្សា ត្រៀមរៀបអាពាហ៍ពិពាហ៍ ដែលតាក់តែងឡើង ដោយលោក នីគី និង ស៊ីឡា លី (Nicky and Sila Lee) នៃសៀវភៅ «ចំណងអាពាហ៍ពិពាហ៍» (The Marriage Book)។

ការរស់នៅដោយផ្លាស់ប្រែ៖ ឱបក្រសោបអត្តសញ្ញាណពិតរបស់អ្នក
6 ថ្ងៃ
ដោយសារតែមានសំឡេងជាច្រើនប្រាប់ឱ្យយើង ធ្វើជាមនុស្សបែបនេះ មនុស្សបែបនោះ នោះវាមិនចម្លែកទេ ដែលយើងរងផលលំបាក ដោយមិនដឹងថាត្រូវដាក់អត្តសញ្ញាណរបស់ខ្លួននៅទីណាឱ្យពិតប្រាកដ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងកំណត់តម្លៃខ្លួន ដោយផ្អែកទៅលើមុខរបរការងារ ស្ថានភាពជីវិតគ្រួសារ ឬកំហុសរបស់យើងឡើយ។ ព្រះអង្គសព្វព្រះទ័យឱ្យគំនិតយោបល់ទ្រង់ចំពោះយើង បានក្លាយជាសិទ្ធិអំណាចធំជាងគេបង្អស់នៅក្នុងជីវិតរបស់យើងវិញ។ គម្រោងអានរយៈពេល ៦ ថ្ងៃនេះ នឹងជួយដល់អ្នកឱ្យស្វែងយល់យ៉ាងជាក់ក្នុងក្រអៅចិត្ត ទៅលើអ្វីដែលព្រះគម្ពីរមានបន្ទូល ថាអ្នកជានរណា ហើយនិងអាចឱ្យអ្នកឱបក្រសោបនូវអត្តសញ្ញាណពិតរបស់អ្នកនៅក្នុងអង្គព្រះគ្រីស្ទ។