គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ម៉ាថាយ 11:30

«តោះចូរយើង» សារលើកទឹកចិត្តពី លោកគ្រូ ហ្គ្រេក
3 ថ្ងៃ
ប្រសិនបើអ្នកហត់នឿយ អស់រលីងពីក្នុងខ្លួន សង្ស័យលើជំនឿរបស់អ្នក ឬឆ្ងល់ពីរបៀបដែលអ្នកអាចទៅរកព្រះវត្តមានព្រះបានដោយបែបណា នោះគម្រោងអានរយៈពេល ៣ ថ្ងៃនេះ គឺសម្រាប់អ្នក។ លោកគ្រូគង្វាលរៀមច្បង ហ្រ្គេក ហ្រ្គូឆេល នៅក្រុមជំនុំ Life.Church បានយកព្រះបន្ទូលពី កណ្ឌគម្ពីរ ហេព្រើរ ជំពូក ៤ មកធ្វើជាមគ្គុទេសក៍ ដើម្បីឱ្យអ្នកអាចស្វែងរកឃើញនូវការសម្រាក ស្វែងរកឃើញជំនឿ និងថែមទាំងអាចស្វែងរកឃើញនូវព្រះជាម្ចាស់ផង។ ដោយរួមមានទាំងវីដេអូខ្លីជារៀងរាល់ថ្ងៃ នោះលោកគ្រូ នឹងណែនាំអ្នកឱ្យទៅកាន់ការអញ្ជើញដ៏អង់អាច ដើម្បីឱ្យអ្នកអាចមានចិត្តខ្នះខ្នែងចង់ធ្វើ។ ចាំអីទៀត តោះយើងចាប់ផ្ដើម។

ហេតុអ្វីបានជាព្រះយេស៊ូវយាងមកលើផែនដី?
5 ថ្ងៃ
មនុស្សជាច្រើននៅលើពិភពលោកជឿលើព្រះ ឬលើអំណាចដ៏ខ្ពស់ណាមួយ។ ប៉ុន្តែនៅក្នុងជីវិតជារឿយៗ តែងតែព្រួយបារម្ភ ច្របូកច្របល់ និងការខកចិត្ត។ ប្រសិនបើជាមានព្រះពិតមែន ហើយមានអំណាច ហេតុអ្វីបាននៅតែមានការឈឺចាប់ជាច្រើន? ហេតុអ្វីបានជាមិនងាយមានសន្តិភាព? តាមព្រះគម្ពីរ ព្រះមិនបាននៅស្ងៀមឡើយ។ ចាប់តាំងពីមានពេលវេលាមក ព្រះអង្គបានបង្ហាញអង្គទ្រង់ដល់មនុស្សយើង។ ព្រះទ្រង់មិនបាននៅឆ្ងាយពីយើងឡើយ។ ព្រះចង់ឲ្យមនុស្សស្គាល់ទ្រង់ មិនត្រឹមតែតាមរយៈធម្មជាតិ ហោរា ឬតាមរយៈសៀវភៅសាសនានោះទេ គឺតាមរយៈម្នាក់តែមួយគត់ គឺព្រះយេស៊ូវ។ គ្រីស្ទានជឿថា ព្រះយេស៊ូវមិនត្រឹមតែជាហោរា ឬគ្រូតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រះបុត្រារបស់ព្រះ ដែលបានបញ្ជូនមកលើផែនដីនេះ។ បុណ្យណូអែល(គ្រីស្មាស) គឺជាការអបអរសាទរកំណើតរបស់ទ្រង់ ហើយហេតុអ្វីបានជាទ្រង់យាងមក? ប្រសិនបើការយាងមករបស់ទ្រង់ នាំមកនៅសេចក្តីសុខសាន្ត ហេតុអ្វីបានជាពិភពលោកនេះនៅតែច្របូកច្របល់? តើព្រះអង្គពាក់ព័ន្ធអ្វីជាមួយនឹងជីវិតរបស់អ្នកសព្វថ្ងៃនេះ? ការសិក្សាព្រះគម្ពីររយៈពេលប្រាំថ្ងៃនេះ នឹងជួយឲ្យយើងស្វែងរកចម្លើយនៅលើសំណួរទាំងនេះក្នុងព្រះគម្ពីរ។ អ្នកមិនចាំបាច់ជាគ្រីស្ទាន ដើម្បីចូលរួមសិក្សានេះទេ។ គោលបំណងនោះគឺ៖ ដើម្បីឲ្យយល់ពីអ្វីដែលព្រះគម្ពីរប្រាប់ថា ហេតុអ្វីបានជាព្រះយេស៊ូវយាងមកលើផែនដី ហើយហេតុអ្វីបានជាសំខាន់សម្រាប់យើងសព្វថ្ងៃនេះ។

ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)
៧ ថ្ងៃ
តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុងគម្រោងអាននេះ អ្នកស្រី អេណា ឡែថ (Anna Light) លាតត្រដាងពីគំហើញគំនិត ដែលនឹងធ្វើឱ្យគម្របនៃការប្រៀបធៀបបែកខ្ចាយ ព្រោះវាធ្លាប់បានគ្របនៅពីលើសមត្ថភាពរបស់អ្នក ហើយនឹងជួយអ្នកឱ្យរស់នៅដោយមានសេរីភាព និងមានជីវិតពេញបរិបូរ ដូចព្រះបានតាក់តែងឱ្យសម្រាប់អ្នកវិញ។