2 Thessalonians 3
3
1 នៅទីបញ្ចប់នេះ បងប្អូនអើយ! សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានប្រកាសចេញទៅយ៉ាងឆាប់រហ័ស និងទទួលបានការសរសើរដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ
2 ហើយឲ្យយើងបានរួចផុតពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាសុទ្ធតែមានជំនឿទេ
3 ប៉ុន្ដែព្រះអម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងពង្រឹងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីអារក្សសាតាំងផង។
4 យើងក៏ជឿជាក់នៅក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាដែរថា អ្នករាល់គ្នាកំពុងប្រព្រឹត្ដ ហើយនឹងប្រព្រឹត្ដតទៀតតាមសេចក្ដីដែលយើងបានបង្គាប់មកអ្នករាល់គ្នា។
5 សូមព្រះអម្ចាស់នាំចិត្តអ្នករាល់គ្នាទៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងការស៊ូទ្រាំរបស់ព្រះគ្រិស្ដចុះ។
6 ឥឡូវនេះ បងប្អូនអើយ! យើងបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា ចូរចៀសឲ្យផុតពីបងប្អូនណាដែលរស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនស្របតាមសេចក្ដីដែលអ្នករាល់គ្នាបានរៀនពីយើង
7 ដ្បិតអ្នករាល់គ្នាដឹងហើយថា ត្រូវយកតម្រាប់តាមយើងរបៀបណា ព្រោះយើងមិនបានរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក្នុងចំណោមអ្នករាល់គ្នាទេ
8 យើងក៏មិនបានបរិភោគអាហាររបស់អ្នកណាម្នាក់ដោយទទេដែរ គឺយើងធ្វើការនឿយហត់ ហើយលំបាកទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ
9 នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនោះទេ គឺយើងធ្វើជាគំរូ ដើម្បីឲ្យអ្នករាល់គ្នាយកតម្រាប់តាមយើងវិញ
10 ដ្បិតកាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាអំពីការនេះដែរថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគទេ
11 ព្រោះយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនធ្វើការអ្វីសោះ ប៉ុន្ដែចូលចិត្ដជ្រៀតជ្រែកកិច្ចការអ្នកដទៃ។
12 ដូច្នេះយើងបង្គាប់ និងដាស់តឿនដល់មនុស្សបែបនោះក្នុងព្រះអម្ចាស់យេស៊ូគ្រិស្ដថា សូមឲ្យពួកគេធ្វើការដោយស្ងៀមស្ងាត់ ហើយបរិភោគអាហាររបស់ខ្លួនចុះ។
13 ចំពោះអ្នករាល់គ្នាវិញ បងប្អូនអើយ! កុំនឿយណាយនឹងប្រព្រឹត្ដល្អឡើយ។
14 បើអ្នកណាមិនស្តាប់តាមពាក្យសំដីរបស់យើងក្នុងសំបុត្រនេះទេ ចូរសំគាល់អ្នកនោះចុះ ហើយកុំឲ្យមានទំនាក់ទំនងជាមួយគេឡើយ ដើម្បីឲ្យគេខ្មាស
15 ប៉ុន្ដែមិនត្រូវរាប់គេជាសត្រូវឡើយ ផ្ទុយទៅវិញ ត្រូវដាស់តឿនគេដូចជាបងប្អូនវិញ។
16 សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្តប្រទានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នាគ្រប់ពេលវេលាជានិច្ច។ សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា។
17 ខ្ញុំប៉ូលសរសេរពាក្យជម្រាបសួរនេះដោយផ្ទាល់ដៃ ហើយជាសំគាល់នៅក្នុងគ្រប់សំបុត្ររបស់ខ្ញុំ ខ្ញុំសរសេរដូច្នេះថា
18 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង៕
Currently Selected:
2 Thessalonians 3: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: