ម៉ាថាយ 17
17
ព្រះយេស៊ូវប្ដូររូបរាង
1ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុស#17:1 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់យ៉ាកុបទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។ 2ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ គឺព្រះភក្ត្ររបស់ព្រះអង្គភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏ប្រែជាសដូចពន្លឺ។ 3ពេលនោះ មើល៍! ម៉ូសេ និងអេលីយ៉ាបានលេចមក ហើយកំពុងសន្ទនាជាមួយព្រះយេស៊ូវ។
4ពេត្រុសក៏ទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ! ជាការល្អណាស់ដែលពួកយើងនៅទីនេះ! បើសិនព្រះអង្គសព្វព្រះទ័យ ទូលបង្គំនឹងសង់រោង#17:4 ទូលបង្គំនឹងសង់រោង―ឯកសារបុរាណខ្លះថា “សូមឲ្យយើងខ្ញុំសង់រោង”។បីនៅទីនេះ មួយសម្រាប់ព្រះអង្គ មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា”។
5ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖
“នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង
ជាអ្នកដែលយើងពេញចិត្ត។
ចូរស្ដាប់តាមព្រះអង្គចុះ!”។
6ពួកសិស្សបានឮដូច្នេះ ក៏ក្រាបមុខដល់ដី ទាំងភ័យខ្លាចយ៉ាងខ្លាំង។
7ព្រះយេស៊ូវយាងចូលមកជិតពាល់ពួកគេ ហើយមានបន្ទូលថា៖“ចូរក្រោកឡើង កុំខ្លាចឡើយ”។ 8ពេលងើបភ្នែកឡើង ពួកគេមិនឃើញអ្នកណាឡើយ លើកលែងតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ។ 9នៅពេលកំពុងចុះពីភ្នំ ព្រះយេស៊ូវបង្គាប់ពួកគេថា៖“កុំប្រាប់អ្នកណាអំពីនិមិត្តនេះឡើយ រហូតទាល់តែកូនមនុស្សត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
10ពួកសិស្សទូលសួរព្រះអង្គថា៖ “ចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា អេលីយ៉ាត្រូវតែមកមុន?”។
11ព្រះអង្គមានបន្ទូលតបថា៖“អេលីយ៉ានឹងមក#17:11 នឹងមក―ឯកសារបុរាណខ្លះថា “នឹងមកមុន”។មែន ហើយស្ដារអ្វីៗទាំងអស់ឡើងវិញ។ 12ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អេលីយ៉ាបានមករួចហើយ តែពួកគេមិនបានទទួលស្គាល់លោកទេ ផ្ទុយទៅវិញពួកគេបានប្រព្រឹត្តដល់លោកតាមអំពើចិត្ត។ កូនមនុស្សក៏រៀបនឹងរងទុក្ខពីពួកគេយ៉ាងនោះដែរ”។ 13ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។
អំណាចនៃជំនឿ
14នៅពេលព្រះយេស៊ូវ និងពួកសិស្សមកដល់ហ្វូងមនុស្ស មានបុរសម្នាក់ចូលមកជិត លុតជង្គង់នៅមុខព្រះអង្គ 15ទូលថា៖ “ព្រះអម្ចាស់អើយ! សូមអាណិតមេត្តាកូនប្រុសរបស់ទូលបង្គំផង ពីព្រោះវាមានជំងឺឆ្កួតជ្រូក ហើយរងទុក្ខយ៉ាងខ្លាំង។ វាដួលទៅក្នុងភ្លើងជាញឹកញាប់ ហើយក៏ដួលទៅក្នុងទឹកជាញឹកញាប់ដែរ។ 16ដូច្នេះ ទូលបង្គំបាននាំវាមករកពួកសិស្សរបស់លោក ប៉ុន្តែពួកគេមិនអាចប្រោសវាឲ្យជាបានទេ”។
17ព្រះយេស៊ូវមានបន្ទូលតបថា៖“ឱ ជំនាន់ឥតជំនឿ និងវៀចវេរអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំនៅទីនេះ”។ 18ព្រះយេស៊ូវទ្រង់ស្ដីឲ្យអារក្ស វាក៏ចេញពីក្មេងនោះ ហើយក្មេងនោះក៏ជាសះស្បើយនៅវេលានោះឯង។
19បន្ទាប់មក ពួកសិស្សចូលមកជិតព្រះយេស៊ូវតែក្រុមពួកគេ ទូលសួរថា៖ “ហេតុអ្វីបានជាយើងខ្ញុំមិនអាចដេញអារក្សនោះឲ្យចេញបាន?”។
20ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ដោយសារជំនឿរបស់អ្នករាល់គ្នាតិច។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា: ‘ចូររើចេញពីទីនេះ ទៅទីនោះទៅ!’ នោះវានឹងរើចេញ ហើយគ្មានអ្វីនឹងធ្វើមិនកើតសម្រាប់អ្នករាល់គ្នាឡើយ។ 21ប៉ុន្តែអារក្សប្រភេទនេះមិនចេញទេ លើកលែងតែតាមរយៈការអធិស្ឋាន និងការតមអាហារប៉ុណ្ណោះ”។#17:21 ឯកសារបុរាណខ្លះគ្មានខនេះ។
ប្រាប់ជាមុនម្ដងទៀតអំពីការសុគត
22នៅពេលពួកគេកំពុងជួបជុំគ្នា#17:22 កំពុងជួបជុំគ្នា―ឯកសារបុរាណខ្លះថា “កំពុងស្នាក់នៅ”។នៅកាលីឡេ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សថា៖“កូនមនុស្សរៀបនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស 23ហើយគេនឹងសម្លាប់លោក បន្ទាប់មកនៅថ្ងៃទីបី លោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។ ពួកសិស្សក៏ព្រួយចិត្តយ៉ាងខ្លាំង។
បង់ពន្ធជូនព្រះវិហារ
24នៅពេលពួកគេមកដល់កាពើណិម មានពួកអ្នកទារពន្ធព្រះវិហារ#17:24 ពន្ធព្រះវិហារ―ន័យត្រង់គឺ “ពីរដ្រាក់ម៉ា”។ ដ្រាក់ម៉ាជាលុយកាក់ធ្វើពីប្រាក់របស់ក្រិក។ 1ដ្រាក់ម៉ា=ថ្លៃឈ្នួល1ថ្ងៃ។ចូលមកជិតពេត្រុស សួរថា៖ “តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធជូនព្រះវិហារទេឬ?”។
25ពេត្រុសតបថា៖ “លោកបង់តើ”។
ពេលពេត្រុសចូលទៅក្នុងផ្ទះ ព្រះយេស៊ូវផ្ដើមមុនគាត់ ដោយមានបន្ទូលថា៖“ស៊ីម៉ូនអើយ តើអ្នកគិតដូចម្ដេច? តើស្ដេចនៅផែនដីនេះយកពន្ធ ឬសួយសារអាករពីនរណា? ពីកូនៗរបស់ខ្លួន ឬពីអ្នកដទៃ?”។
26ពេត្រុសទូលឆ្លើយថា៖ “ពីអ្នកដទៃ”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“បើដូច្នេះ កូនៗមិនបាច់បង់ពន្ធទេ។ 27ប៉ុន្តែដើម្បីកុំឲ្យយើងធ្វើឲ្យគេជំពប់ដួល ចូរអ្នកទៅបឹង#17:27 បឹង―ឬ “សមុទ្រ”; គឺ “បឹងកាលីឡេ”។បោះផ្លែសន្ទូចទៅ ហើយយកត្រីទីមួយដែលស្ទូចបាន បើកមាត់វា នោះអ្នកនឹងឃើញកាក់ស្ទេតា#17:27 ស្ទេតា―លុយកាក់ធ្វើពីប្រាក់របស់ក្រិក។ 1ស្ទេតា=ថ្លៃឈ្នួល4ថ្ងៃ។មួយ។ ចូរយកកាក់នោះទៅបង់ឲ្យពួកគេសម្រាប់ខ្ញុំ និងអ្នកចុះ”៕
Currently Selected:
ម៉ាថាយ 17: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative