ទំនុកតម្កើង 128
128
លំនៅដ្ឋានដ៏មានសុភមង្គលរបស់មនុស្សស្មោះត្រង់
ទំនុកច្រៀងតាមថ្នាក់។
1មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា
ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។
2អ្នកនឹងបានបរិភោគផល
ចេញពីកម្លាំងដៃរបស់អ្នក
អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
3ប្រពន្ធរបស់អ្នកនឹងបានដូចជា
ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក
កូនៗរបស់អ្នកនឹងបានដូចជា
ដើមអូលីវនៅជុំវិញតុរបស់អ្នក។
4មើល៍ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា
នឹងមានពរបែបនេះឯង។
5សូមព្រះយេហូវ៉ាប្រទានពរអ្នកពីក្រុងស៊ីយ៉ូន!
សូមឲ្យអ្នកបានឃើញភាពចម្រុងចម្រើន
របស់ក្រុងយេរូសាឡិម អស់មួយជីវិតរបស់អ្នក!
6សូមឲ្យអ្នកបានឃើញចៅរបស់អ្នកដែរ!
សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល!
Currently Selected:
ទំនុកតម្កើង 128: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies