ទំនុកតម្កើង 129
129
ពាក្យអធិស្ឋានសុំឲ្យខ្មាំងសត្រូវរបស់អ៊ីស្រាអែលដួលរលំ
ទំនុកច្រៀងតាមថ្នាក់។
1តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង
សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា
2តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង
តែគេមិនបានឈ្នះខ្ញុំឡើយ។
3ពួកអ្នកភ្ជួរបានភ្ជួរលើខ្នងខ្ញុំ
គេបានធ្វើគន្លងរបស់គេឲ្យវែង។
4ប៉ុន្ដែ ព្រះយេហូវ៉ាសុចរិត
ព្រះអង្គបានផ្ដាច់ចំណង
របស់មនុស្សអាក្រក់ចេញ។
5សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវខ្មាស
ហើយត្រឡប់ថយក្រោយទៅ។
6សូមឲ្យគេបានដូចជាស្មៅ
ដែលដុះនៅលើដំបូលផ្ទះ
ដែលស្វិតក្រៀមទៅ
មុនពេលវាលូតលាស់ឡើង
7ជាស្មៅដែលមិនបានពេញមួយក្ដាប់
ក្នុងដៃរបស់អ្នកច្រូត
ក៏មិនបានពេញដៃរបស់អ្នក
ដែលចងជាកណ្ដាប់ដែរ
8ហើយសូមកុំឲ្យអស់អ្នកដែលដើរតាមទីនោះ
ពោលថា៖ «សូមឲ្យព្រះពរនៃព្រះយេហូវ៉ា
ស្ថិតនៅលើអ្នក! យើងឲ្យពរអ្នក
ក្នុងព្រះនាមព្រះយេហូវ៉ា!» សោះឡើយ។
Currently Selected:
ទំនុកតម្កើង 129: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies