អេសាយ 29:13-14
អេសាយ 29:13-14 គកស១៦
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។