ទំនុកដំកើង 125
125
ទំនុកច្រៀងតាមថ្នាក់។
1ពួកអ្នកដែលទុកចិត្តនឹងព្រះយេហូវ៉ា
គេដូចជាភ្នំស៊ីយ៉ូន
ដែលនឹងរង្គើមិនបាន គឺបានជាប់នៅជាដរាប
2មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា
នោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរ
ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច
3ពីព្រោះដំបងនៃសេចក្ដីអាក្រក់
នឹងមិនគ្របលើចំណែកនៃមនុស្សសុចរិតឡើយ
ប្រយោជន៍កុំឲ្យមនុស្សសុចរិតលូកដៃទៅចាប់
សេចក្ដីទុច្ចរិតឲ្យសោះ
4ឱព្រះយេហូវ៉ាអើយ សូមប្រោសសេចក្ដីល្អដល់មនុស្សល្អ
ហើយដល់ពួកអ្នកដែលមានចិត្តទៀងត្រង់ផង
5តែចំណែកមនុស្សដែលបែរទៅ
តាមផ្លូវខ្វិចខ្វៀនរបស់ខ្លួនវិញ
នោះព្រះយេហូវ៉ាទ្រង់នឹងនាំគេចេញទៅ
ជាមួយនឹងពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
សូមឲ្យសេចក្ដីសុខគ្របលើសាសន៍អ៊ីស្រាអែលផង។
Currently Selected:
ទំនុកដំកើង 125: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.