ទំនុកដំកើង 126
126
ទំនុកច្រៀងតាមថ្នាក់។
1កាលព្រះយេហូវ៉ាទ្រង់បាននាំពួក
ឈ្លើយមកឯក្រុងស៊ីយ៉ូនវិញ
នោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ
2គ្រានោះ មាត់យើងបានពេញដោយការសើចសប្បាយ
ហើយអណ្តាតក៏ពេញដោយបទចំរៀង
នោះនៅគ្រប់ទាំងសាសន៍មានគេថា
ព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងធំសំរាប់ពួកនោះពិត
3ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំសំរាប់យើងមែន
ហើយក៏អរណាស់ដែរ
4ឱព្រះយេហូវ៉ាអើយ សូមនាំពួកយើងខ្ញុំដែលជាឈ្លើយ
ឲ្យត្រឡប់មកវិញ ដូចជាទឹកជ្រោះនៅស្រុកខាងត្បូង
5អស់អ្នកដែលសាបព្រោះ ដោយស្រក់ទឹកភ្នែក
នោះនឹងបានច្រូតវិញ ដោយច្រៀងអរសប្បាយ
6ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ
ចេញទៅទាំងយំ
នោះប្រាកដជានឹងចូលមកវិញដោយអំណរ
ព្រមទាំងយកកណ្តាប់មកផង។
Currently Selected:
ទំនុកដំកើង 126: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.