ទំនុកដំកើង 124
124
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។
1បើមិនមែនជាព្រះយេហូវ៉ាដែលកាន់
ខាងពួកយើង
នោះគួរឲ្យអ៊ីស្រាអែលនិយាយឥឡូវថា
2បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងពួកយើងទេ
ក្នុងកាលដែលមនុស្សបានលើកគ្នាទាស់នឹងយើង
3នោះប្រាកដជាគេបានលេបយើងទាំងរស់ហើយ
គឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេ
បានក្តៅឡើងទាស់នឹងពួកយើង
4យ៉ាងនោះ ប្រាកដជាទឹកជំនន់បានលិចយើង
គឺទឹកជ្រោះបានហូរមកគ្របលើព្រលឹងយើងហើយ
5អើ ទឹកវល់ច្របល់បានហូរមកគ្របលើព្រលឹងយើង
6សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
ដែលទ្រង់មិនបានប្រគល់ពួកយើង ឲ្យជារំពាដល់ធ្មេញគេ
7ព្រលឹងយើងបានរួច
ដូចជាសត្វស្លាបដែលហើរ
រួចពីអន្ទាក់របស់នាយព្រាន
អន្ទាក់គេបានដាច់ ហើយយើងបានរួចចេញ
8ឯសេចក្ដីជំនួយរបស់យើង គឺដោយពឹងដល់
ព្រះនាមព្រះយេហូវ៉ា
ដែលទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី។
Currently Selected:
ទំនុកដំកើង 124: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.
ទំនុកដំកើង 124
124
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។
1បើមិនមែនជាព្រះយេហូវ៉ាដែលកាន់
ខាងពួកយើង
នោះគួរឲ្យអ៊ីស្រាអែលនិយាយឥឡូវថា
2បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងពួកយើងទេ
ក្នុងកាលដែលមនុស្សបានលើកគ្នាទាស់នឹងយើង
3នោះប្រាកដជាគេបានលេបយើងទាំងរស់ហើយ
គឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេ
បានក្តៅឡើងទាស់នឹងពួកយើង
4យ៉ាងនោះ ប្រាកដជាទឹកជំនន់បានលិចយើង
គឺទឹកជ្រោះបានហូរមកគ្របលើព្រលឹងយើងហើយ
5អើ ទឹកវល់ច្របល់បានហូរមកគ្របលើព្រលឹងយើង
6សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
ដែលទ្រង់មិនបានប្រគល់ពួកយើង ឲ្យជារំពាដល់ធ្មេញគេ
7ព្រលឹងយើងបានរួច
ដូចជាសត្វស្លាបដែលហើរ
រួចពីអន្ទាក់របស់នាយព្រាន
អន្ទាក់គេបានដាច់ ហើយយើងបានរួចចេញ
8ឯសេចក្ដីជំនួយរបស់យើង គឺដោយពឹងដល់
ព្រះនាមព្រះយេហូវ៉ា
ដែលទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.