រីឯសាសន៍ដទៃដែលរួមជាមួយព្រះយេហូវ៉ា
ដើម្បីបម្រើព្រះអង្គ
ដើម្បីស្រឡាញ់ព្រះនាមរបស់ព្រះយេហូវ៉ា
ដើម្បីធ្វើជាបាវបម្រើរបស់ព្រះអង្គ
គឺអស់អ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ
ហើយកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង
យើងនឹងនាំពួកគេមកឯភ្នំដ៏វិសុទ្ធរបស់យើង
ហើយឲ្យពួកគេអរសប្បាយនៅក្នុងដំណាក់នៃការអធិស្ឋានរបស់យើង។
តង្វាយដុត និងយញ្ញបូជារបស់ពួកគេនឹងត្រូវបានទទួលយកនៅលើអាសនារបស់យើង
ដ្បិតដំណាក់របស់យើងនឹងត្រូវបានហៅថា
ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់”។