ដូចដែលភ្លៀង និងព្រិលធ្លាក់មកពីលើមេឃ ហើយមិនត្រឡប់ទៅទីនោះ
គឺស្រោចស្រពផែនដីវិញ ធ្វើឲ្យវាកកើតឡើង ហើយចេញពន្លក
ក៏ផ្ដល់គ្រាប់ពូជដល់អ្នកសាបព្រោះ
ហើយផ្ដល់អាហារដល់អ្នកហូបយ៉ាងណា
ពាក្យរបស់យើងដែលចេញពីមាត់យើងទៅក៏យ៉ាងនោះដែរ
គឺមិនត្រឡប់មករកយើងវិញដោយទទេឡើយ
ផ្ទុយទៅវិញ វានឹងបំពេញអ្វីដែលយើងប្រាថ្នា
ហើយសម្រេចអ្វីដែលយើងចាត់វាឲ្យទៅនោះ។