BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample

សេចក្តីសង្ឃឹមក្នុងព្រះគម្ពីរពឹងផ្អែកលើព្រះរាជលក្ខណៈរបស់ព្រះជាម្ចាស់ ដែលជាមូលដ្ឋានសម្រាប់ការជឿជាក់ថា អនាគតនឹងប្រសើរជាងបច្ចុប្បន្ន។ មនុស្សកាន់តែស្គាល់ព្រះរាជលក្ខណៈរបស់ព្រះជាម្ចាស់យ៉ាងណា នោះពួកគេកកាន់តែមានសេចក្ដីសង្ឃឹមយ៉ាងនោះដែរ។
សូមអាន៖
ទំនុកតម្កើង ១៣០:១-៨
ឆ្លុះបញ្ចាំង៖
តើអ្នករៀបរៀងទំនុកតម្កើងនិយាយអំពីព្រះរាជលក្ខណៈរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេច?
តើលោកអ្នកមានអ្វីដែលត្រូវនិយាយអំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់?
តើអ្នករៀបរៀងទំនុកតម្កើងជឿថា ព្រះជាម្ចាស់នឹងធ្វើអ្វីសម្រាប់អ៊ីស្រាអែល?
តើលោកអ្នកជឿថា ព្រះជាម្ចាស់នឹងធ្វើអ្វីសម្រាប់លោកអ្នក និងសហគមន៍របស់លោកអ្នក?
នៅសប្តាហ៍នេះ តើលោកអ្នកចង់ឃើញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលអត់ទោសនៅកន្លែងធ្វើការ នៅក្នុងជីវិត និងសហគមន៍របស់លោកអ្នកយ៉ាងដូចម្តេច? សូមរៀបចំចម្លើយរបស់លោកអ្នកជាពាក្យអធិស្ឋានទៅកាន់ព្រះអង្គ ឥឡូវនេះ។ ទ្រង់កំពុងស្ដាប់។
Scripture
About this Plan

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
Related Plans

40 Rockets Tips - Workplace Evangelism (1-5)

God's Daily Wisdom for Women | Devotional for Women

Daniel: Remembering Who's King in the Chaos

God’s Little Oceanographer: A 5-Day Reading Plan for Kids

Watch With Me Series 6

Peace in Chaos for Families: 3 Days to Resilient Faith

Hero Worship

Music: Romans 8 in Song

Managing Your Anger
