#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះSample

អ្នកយាមទ្វារ - នេះជាពាក្យដែលពិសេសលេញចេញមកកាន់ខ្ញុំនៅពេលដែលខ្ញុំអានខគម្ពីរនេះ
ព្រះយេស៊ូត្រូវបានគេហៅថាអ្នកគង្វាល គឺជាអ្នកគង្វាលល្អ វាជាការប្រៀបធៀបដែលធ្វើឲ្យយើងស្គាល់កាន់តែច្បាស់។ ឧទាហរណ៍ពី របៀបដែលព្រះយេស៊ូការពារ និងដឹកនាំយើង របៀបដែលទ្រង់យកព្រះហឬទ័យទុកដាក់ និងផ្គត់ផ្គង់មកកាន់យើង។ នេះជាលក្ខណៈរបស់ព្រះយេស៊ូ ហើយវាបង្កើតគ្រឹះ សម្រាប់ទំនុកចិត្តរបស់យើងចំពោះទ្រង់។ ទ្រង់ជាអ្នកគង្វាល ហើយយើងជាកូនចៀម។
នៅខគម្ពីរបន្ទាប់ ខទី៧ ព្រះយេស៊ូបានពន្យល់ថាទ្រង់ជាទ្វារសម្រាប់ចៀម។ ដូច្នេះទ្រង់ដើរមុខងារពីរ ទ្រង់ជាអ្នកគង្វាល និងជាទ្វារស្របពេលតែមួយ។ ជាក់ស្តែងយើងក៏មានមុខងារពីរដែរ ជាចៀម និងជាឆ្មាំទ្វារ។ (វាល្អដែលយើងមានមុខងារ លើសពីចៀមត្រូវអត់?)
អ្នកយាមទ្វារធ្វើយ៉ាងណាឲ្យអ្នកគង្វាល និងចៀមអាចរកគ្នាឃើញ។ អ្នកយាមទ្វារ មិនព្យាយាមទាញចៀមចេញ នៅពេលដែលគាត់ឃើញអ្នកគង្វាលនៅឆ្ងាយនោះទេ ប៉ុន្តែគាត់ចាំរហូតដល់អ្នកគង្វាលមកដល់ ហើយដើរចូលក្រោល នេះមានន័យថាអ្នកយាមទ្វារមិនបានរុញនរណាឆ្ពោះទៅរកព្រះយេស៊ូទេ ផ្ទុយទៅវិញពួកគេចាំរហូតដល់ពេលដែលព្រះ យេស៊ូបានសម្រេចចិត្តឈានចូលក្នុងជីវិតបុគ្គលណាម្នាក់។ បន្ទាប់មកអ្នកយាមទ្វារត្រៀមខ្លួន និងធ្វើអ្វីគ្រប់យ៉ាងដោយអំណាចរបស់ពួកគេដើម្បីឲ្យចៀមនិងអ្នកគង្វាលអាចជួបគ្នា។ អ្នកយាមទ្វាររៀបចំផ្លូវ បើកទ្វារ ដល់ពេលមួយពួកគេចុចបើកសោរ វាជាពេលដែលផ្លាស់ប្តូរជីវិត។
បន្ទាប់មកអ្នកយាមទ្វារអនុញ្ញាត្តិឲ្យអ្នកគង្វាលនិងចៀមចូល ចូលមកក្នុងរកគ្នា។ ពួកគេជួយគ្នាទៅវិញទៅមកក្នុងដំណើរផ្សងព្រេងជាមួយព្រះយេស៊ូ ឆ្ពោះទៅរកសេរីភាព ភាពពេញបរិបូណ៌ និងការរស់នៅដ៏ពិត។
អ្នកយាមទ្វារស្គាល់ចៀម ដូច្នេះគាត់អនុញ្ញាត្តិឲ្យចូលតែចៀមពិតប្រាកដប៉ុណ្ណោះ ហើយអ្នកក្បត់មិនអាចចូលឡើយ។ ក្នុងពាក្យមួយបែបទៀតអាចនិយាយបានថា អ្នកយាមទ្វារស្គាល់ព្រះយេស៊ូច្បាស់ដែលគាត់អាចសម្គាល់សេចក្តីពិតចេញពីការកុហករបស់អារក្ស និងលោកិយ៍នេះ ហើយនៅពេលគាត់មានការសង្ស័យគាត់បានបិទទ្វារយ៉ាងខ្លាំងនៅមុខរបស់ខ្មាំងសត្រូវ។
តើអ្នកចង់ធ្វើជាអ្នកយាមទ្វារឬទេ?
ការអនុវត្ត:
តើតាមទ្វារណាមួយដែលអ្នកនឹងឆ្លងកាត់នៅថ្ងៃនេះ? ប្រហែលជាច្រកទ្វារចូលកន្លែងធ្វើការ ផ្ទះល្វែងដែលនៅជាប់គ្នា ឬទ្វារដែលបើកអូតូនៅផ្សារទំនើប? សូមទុកនៅ ”ស្នាមដាម” នៅនឹងទ្វារនេះហើយចងចាំ ក្នុងការធ្វើជាអ្នកយាម ទ្វារនៅកន្លែងជាក់លាក់នេះ ដើម្បីឲ្យនរណាម្នាក់អាចទទួលបានបទពិសោធន៍ ជាមួយព្រះយេស៊ូក្នុង នាមទ្រង់ ជាអ្នកគង្វាលដ៏ល្អ។
Mirijam Buschmann – ICF Berlin
Scripture
About this Plan

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
Related Plans

Positive and Encouraging Thoughts for Women: A 5-Day Devotional From K-LOVE

The Holy Spirit: God Among Us

Gospel-Based Conversations to Have With Your Preteen

Everyday Prayers for Christmas

Who Am I, Really? Discovering the You God Had in Mind

Never Alone

Simon Peter's Journey: 'Grace in Failure' (Part 1)

Sharing Your Faith in the Workplace

The Bible in a Month
