រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

រ៉ូម 2:29 - ប្រៀបធៀបគ្រប់កំណែ

រ៉ូម 2:29 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ត​ឯ‌ណោះ​វិញ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​កាត់​ស្បែក​ស្រប​តាម​ព្រះ‌វិញ្ញាណ មិន​មែន​តាម​គម្ពីរ‌វិន័យ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។ សាសន៍​យូដា​ប្រភេទ​នេះ​ទទួល​ការ​កោត​សរសើរ​ពី​ព្រះ‌ជា‌ម្ចាស់ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ។

ចែក​រំលែក
រ៉ូម 2 គខប

រ៉ូម 2:29 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ មនុស្ស​យ៉ាង​នោះ​តែង​មាន​សេចក្ដី​សរសើរ មិន​មែន​មក​ពី​មនុស្ស គឺ​ពី​ព្រះ​វិញ។

ចែក​រំលែក
រ៉ូម 2 ពគប

រ៉ូម 2:29 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ជា​សាសន៍​យូដា គឺ​សំដៅ​លើ​ចិត្ត​ខាង​ក្នុង ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​ខាង​វិញ្ញាណ មិន​មែន​តាម​ន័យ​របស់​ពាក្យ​នោះ​ទេ។ មនុស្ស​បែប​នោះ ទទួល​ការ​សរសើរ​ពី​ព្រះ មិន​មែន​ពី​មនុស្ស​ឡើយ។

ចែក​រំលែក
រ៉ូម 2 គកស១៦