រ៉ូម 2:2-3 - ប្រៀបធៀបគ្រប់កំណែ
រ៉ូម 2:2-3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
យើងដឹងថាព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។ រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ?
រ៉ូម 2:2-3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
តែយើងរាល់គ្នាដឹងថា ចំណែកសេចក្ដីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្ដីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្ដីជំនុំជំរះរបស់ព្រះឬអី
រ៉ូម 2:2-3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
យើងដឹងថា ព្រះជំនុំជម្រះពួកអ្នកដែលប្រព្រឹត្តដូច្នោះ គឺស្របតាមសេចក្ដីពិត។ ឱមនុស្សអើយ តើអ្នកនឹកស្មានថា ពេលអ្នកថ្កោលទោសអស់អ្នកដែលប្រព្រឹត្តដូច្នោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះអ្នកនឹងបានរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ?