Skip to content
រូបតាងកម្មវិធីព្រះគម្ពីរ

ម៉ាថាយ 26:65 - ប្រៀបធៀបគ្រប់កំណែ

ម៉ាថាយ 26:65 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​អម្បាញ់​មិញ​ស្រាប់!

ចែក​រំលែក
ម៉ាថាយ 26 គខប

ម៉ាថាយ 26:65 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នោះ​សំដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​និយាយ​ឡើង​ថា វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដូច្នេះ តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ថែម​ទៀត មើល អ្នក​រាល់​គ្នា​ទើប​នឹង​ឮ​ពាក្យ ដែល​វា​ប្រមាថ​នោះ​ស្រាប់​ហើយ

ចែក​រំលែក
ម៉ាថាយ 26 ពគប

ម៉ាថាយ 26:65 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​ពោល​ឡើង​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ហើយ​ទេ​តើ! តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ។

ចែក​រំលែក
ម៉ាថាយ 26 គកស១៦