ម៉ាថាយ 2:23 - ប្រៀបធៀបគ្រប់កំណែ
ម៉ាថាយ 2:23 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
លោកតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីឲ្យស្របតាមសេចក្ដីដែលពួកព្យាការី*បានថ្លែងទុកថា៖ «គេនឹងហៅព្រះអង្គថាជាអ្នកភូមិណាសារ៉ែត»។
ម៉ាថាយ 2:23 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
រួចគាត់តាំងទីលំនៅ នៅភូមិណាសារ៉ែត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលពួកហោរាបានទាយថា «គេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉ែត»។
ម៉ាថាយ 2:23 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
លោកបានតាំងទីលំនៅ នៅភូមិមួយឈ្មោះថាណាសារ៉ែត ដើម្បីឲ្យបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈពួកហោរាថា៖ «គេនឹងហៅព្រះអង្គថា ជាអ្នកស្រុកណាសារ៉ែត»។