រំលងទៅមាតិកា

ម៉ាថាយ 2:15 - ប្រៀបធៀបគ្រប់កំណែ

ម៉ាថាយ 2:15 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​បាន​ហៅ​បុត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក» ។

ម៉ាថាយ 2 គខប

ម៉ាថាយ 2:15 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ក៏​នៅ​ស្រុក​នោះ ដរាប​ដល់​ហេរ៉ូឌ​សុគត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​ប្រាប់ ដោយ‌សារ​ហោរា​ថា «អញ​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។

ម៉ាថាយ 2 ពគប

ម៉ាថាយ 2:15 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ហើយ​ក៏​នៅ​ទី​នោះ រហូត​ដល់​ហេរ៉ូឌ​សុគត។ ការ​នេះ​បាន​សម្រេច​តាម​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖ «យើង​បាន​ហៅ​កូន​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។

ម៉ាថាយ 2 គកស១៦