ហូសេ 2:2 - ប្រៀបធៀបគ្រប់កំណែ
ហូសេ 2:2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ! ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា ចេញពីមុខរបស់ខ្លួន ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី ចេញពីដើមទ្រូងរបស់ខ្លួនទៅ!
ចែករំលែក
ហូសេ 2 គខបហូសេ 2:2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្ដីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ
ចែករំលែក
ហូសេ 2 ពគបហូសេ 2:2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ចូរចោទប្រកាន់ម្តាយរបស់ឯង ចូរចោទប្រកាន់ទៅ ដ្បិតនាងមិនមែនជាប្រពន្ធយើងទេ យើងក៏មិនមែនជាប្តីរបស់នាងដែរ ចូរឲ្យនាងលះចោលអំពើពេស្យាចារពីមុខនាងចេញ ហើយអំពើផិតក្បត់ពីកណ្ដាលទ្រូងនាងចេញទៅ
ចែករំលែក
ហូសេ 2 គកស១៦