លោកុប្បត្តិ 35
35
លោកយ៉ាកុបចាកចេញពីស៊ីគែមទៅបេតអែល
1 #
លប. ២៨.១១-១៧
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយថ្វាយព្រះជាម្ចាស់ ដែលបានយាងមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។ 2លោកយ៉ាកុបមានប្រសាសន៍ទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នាមានបោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* ហើយផ្លាស់សម្លៀកបំពាក់ទៅ។ 3យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយព្រះអង្គក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរដែរ»។ 4គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនលោកយ៉ាកុប។ លោកយ៉ាកុបក៏យករបស់ទាំងនោះទៅកប់ក្រោមដើមពោធិ នៅជិតក្រុងស៊ីគែម។ 5បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ ព្រះជាម្ចាស់បានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាននៅជិតៗនោះ ភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបឡើយ។
6លោកយ៉ាកុប និងអស់អ្នកដែលនៅជាមួយបានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ 7លោកបានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “ព្រះនៃបេតអែល” ព្រោះនៅកន្លែងនោះហើយដែលព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។ 8នៅគ្រានោះ លោកស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់លោកស្រីរេបិកា បានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។
9ក្រោយពេលដែលលោកយ៉ាកុបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញសាជាថ្មី ហើយព្រះអង្គប្រទានពរលោក។ 10#លប. ៣២.២៨ព្រះអង្គមានព្រះបន្ទូលថា៖
«អ្នកឈ្មោះយ៉ាកុប
តែគេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ
គឺអ្នកនឹងមានឈ្មោះថាអ៊ីស្រាអែលវិញ»។
ដូច្នេះ ព្រះអង្គក៏ដាក់ឈ្មោះលោកថា
អ៊ីស្រាអែល#៣៥.១០ សូមអាន ៣២.២៨-២៩។។
11 #
លប. ១៧.៤-៨
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖
«យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ចូរអ្នកបង្កើតកូនចៅ
ឲ្យបានចំនួនកើនឡើងជាច្រើន។
ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត
នឹងកើតចេញពីអ្នក
ហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពី
ពូជពង្សរបស់អ្នកដែរ។
12រីឯស្រុកដែលយើងបានប្រគល់ឲ្យ
អប្រាហាំ និងអ៊ីសាកនោះ#៣៥.១២ សូមអាន ១២.៧ និង ២៦.៣។
យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក
ដែលកើតមកតាមក្រោយដែរ»។
13បន្ទាប់មក ព្រះជាម្ចាស់យាងចាកចេញពីកន្លែង ដែលព្រះអង្គមានព្រះបន្ទូលជាមួយលោកយ៉ាកុបនោះ ឡើងទៅវិញ។ 14#លប. ២៨.១៨-១៩លោកយ៉ាកុបបានបញ្ឈរថ្មមួយជាស្តូប នៅត្រង់កន្លែងដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោក ហើយលោកក៏បានច្រួចស្រាទំពាំងបាយជូរ និងចាក់ប្រេងពីលើថ្មនោះទុកជាទីសក្ការៈ។ 15លោកយ៉ាកុបបានដាក់ឈ្មោះកន្លែង ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោកនោះថា «បេតអែល»។
កំណើតរបស់បេនយ៉ាមីន លោកស្រីរ៉ាជែលទទួលមរណភាព
16លោកយ៉ាកុបបាននាំក្រុមគ្រួសាររបស់លោកចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា លោកស្រីរ៉ាជែលបានសម្រាលកូនយ៉ាងសែនលំបាក 17ពេលគាត់កំពុងតែសម្រាលកូនយ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។ 18លោកស្រីរ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “បេនយ៉ាមីន” មានន័យថា “កូនខាងស្ដាំ”។ 19លោកស្រីរ៉ាជែលបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
20លោកយ៉ាកុបបានបញ្ឈរថ្មមួយ ជាស្តូបនៅលើផ្នូរ គឺស្តូបផ្នូរនាងរ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។
21លោកអ៊ីស្រាអែលចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយភូមិមីគដាល-អេឌើរ។ 22#លប. ៤៩.៤គ្រាដែលលោកអ៊ីស្រាអែលអាស្រ័យនៅស្រុកនោះ លោករូបេនរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ លោកយ៉ាកុបមានកូនប្រុសដប់ពីរនាក់គឺ: 23កូនប្រុសរបស់លោកស្រីលេអា មាន: រូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។ 24កូនរបស់លោកស្រីរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ 25កូនរបស់នាងប៊ីលហា ជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានដាន់ និងណែបថាលី។ 26កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
27 #
លប. ១៣.១៨
លោកយ៉ាកុបបានវិលទៅនៅជាមួយលោកអ៊ីសាកជាឪពុក ត្រង់ដើមជ្រៃរបស់តាម៉ាមរ៉េ នៅភូមិគារយ៉ាត-អើបា គឺនៅហេប្រូន ជាភូមិដែលលោកអប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។ 28លោកអ៊ីសាករស់បានទាំងអស់មួយរយប៉ែតសិបឆ្នាំ។ 29បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
اکنون انتخاب شده:
លោកុប្បត្តិ 35: គខប
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Khmer Standard Version © 2005 United Bible Societies.