និក្ខមនំ 24
24
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល
1ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអើរ៉ុន ណាដាប អប៊ីហ៊ូវ និងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ ឡើងមកជួបព្រះអម្ចាស់នៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។ 2មានតែម៉ូសេម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតព្រះអម្ចាស់បាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសេដែរ»។
3លោកម៉ូសេក៏នាំព្រះបន្ទូល និងវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ 4លោកម៉ូសេបានកត់ត្រាទុកនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់។ ស្អែកឡើង លោកក្រោកពីព្រលឹម លោកសង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរស្តូបដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ 5បន្ទាប់មក លោកចាត់ពួកយុវជនអ៊ីស្រាអែលឲ្យថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបាធ្វើជាយញ្ញបូជាមេត្រីភាព*ថ្វាយព្រះអម្ចាស់។ 6លោកម៉ូសេយកឈាមពាក់កណ្ដាលចាក់ទៅក្នុងផើង ហើយពាក់កណ្ដាលទៀត ប្រោះទៅលើអាសនៈ។ 7បន្ទាប់មក លោកយកគម្ពីរនៃសម្ពន្ធមេត្រីមកអានឲ្យប្រជាជនស្ដាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ 8#មថ. ២៦.២៨; មក. ១៤.២៤; លក. ២២.២០; ១ករ. ១១.២៥; ហប. ៩.១៩-២០, ១០.២៩លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ដោយមានព្រះបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
9លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន លោកណាដាប និងលោកអប៊ីហ៊ូវ ព្រមទាំងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទាំងចិតសិបនាក់។ 10ពួកលោកបានឃើញព្រះរបស់ជនជាតិអ៊ីស្រាអែល។ នៅក្រោមព្រះបាទាព្រះអង្គ មានដូចជាត្បូងកណ្ដៀងសុទ្ធ ភ្លឺថ្លាដូចផ្ទៃមេឃ។ 11ព្រះជាម្ចាស់ពុំបានប្រហារវរជនរបស់ជនជាតិអ៊ីស្រាអែលទេ។ អស់លោកទាំងនោះបានឃើញព្រះជាម្ចាស់ ហើយនាំគ្នាធ្វើពិធីជប់លៀង។
12 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្ម យើងបានចារឹកក្រឹត្យវិន័យ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។ 13លោកម៉ូសេក៏ឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយលោកយ៉ូស្វេ ជាសហការីរបស់លោក។ 14លោកផ្ដាំព្រឹទ្ធាចារ្យថា៖ «សូមអស់លោករង់ចាំនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ។ លោកអើរ៉ុន និងលោកហ៊ើរ នៅទីនេះជាមួយអស់លោក ប្រសិនបើអ្នកណាមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ត្រូវឲ្យអ្នកនោះទៅជួបលោកទាំងពីរចុះ»។ 15លោកម៉ូសេឡើងទៅលើភ្នំ ពេលនោះ មានពពក*មកគ្របបាំងលើភ្នំ។ 16សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពពក។ 17ជនជាតិអ៊ីស្រាអែលឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។ 18#ទក. ៩.៩លោកម៉ូសេចូលទៅក្នុងពពក ហើយឡើងលើភ្នំ។ លោកស្ថិតនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
اکنون انتخاب شده:
និក្ខមនំ 24: គខប
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Khmer Standard Version © 2005 United Bible Societies.

: