លោកុប្បត្តិ 6
6
អំពើអាក្រក់របស់មនុស្ស
1កាលមនុស្សចាប់ផ្តើមមានគ្នាច្រើនឡើងនៅលើផែនដី ហើយគេបង្កើតបានកូនស្រីៗ 2នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។ 3ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។ 4នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។
5ព្រះយេហូវ៉ាទតឃើញថា អំពើអាក្រក់របស់មនុស្សបានចម្រើនជាច្រើនឡើងនៅផែនដី ហើយថា អស់ទាំងគំនិតក្នុងចិត្តរបស់គេចេះតែអាក្រក់ជានិច្ចដូច្នោះ 6ព្រះយេហូវ៉ាស្តាយដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយព្រះអង្គមានព្រះហឫទ័យព្រួយ។ 7ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី ចាប់តាំងពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតយើងស្តាយដែលបានបង្កើតគេមក»។ 8ប៉ុន្តែ លោកណូអេ បានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ា។
ព្រះគាប់ព្រះហឫទ័យនឹងលោកណូអេ
9នេះជាតំណវង្សរបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ហើយគ្រប់លក្ខណ៍នៅជំនាន់របស់លោក លោកបានដើរជាមួយព្រះ។ 10លោកណូអេបង្កើតបានកូនប្រុសបី គឺសិម ហាំ និងយ៉ាផែត។
11គ្រានោះ ផែនដីបានខូចអាក្រក់នៅចំពោះព្រះ ហើយផែនដីមានពេញដោយអំពើឃោរឃៅ។ 12ព្រះទ្រង់ទតឃើញថា ផែនដីខូចអាក្រក់ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។ 13ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងសម្រេចឲ្យសាច់ទាំងអស់វិនាសផុតពីមុខយើង ដ្បិតផែនដីពេញដោយអំពើឃោរឃៅដោយសារគេ ឥឡូវនេះ យើងនឹងធ្វើឲ្យគេវិនាសទៅជាមួយនឹងផែនដី។ 14ចូរយកឈើម៉ៃសាក់មកធ្វើជាទូកធំសម្រាប់អ្នក ត្រូវធ្វើបន្ទប់នៅក្នុងទូកនោះ ហើយយកជ័រមកលាប ទាំងក្នុងទាំងក្រៅផង។ 15អ្នកត្រូវធ្វើយ៉ាងដូច្នេះ គឺបណ្តោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ។ 16ត្រូវធ្វើដំបូលមួយ គ្របពីលើទូក ហើយធ្វើឲ្យមានកម្ពស់មួយហត្ថ ត្រូវឲ្យមានទ្វារនៅពីចំហៀងទូក ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទីពីរ និងថ្នាក់ទីបី។ 17ដ្បិតមើល៍ យើងនឹងធ្វើឲ្យមានទឹកជំនន់លើផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតនៅក្រោមមេឃ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវស្លាប់។ 18ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ្នក ហើយអ្នកនឹងចូលទៅក្នុងទូកធំនោះ ជាមួយកូនប្រុសៗ ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ 19ឯអស់ទាំងសាច់ដែលមានជីវិតទាំងឡាយ អ្នកត្រូវនាំយកសត្វមួយគូៗគ្រប់ទាំងពូជ ទាំងឈ្មោលទាំងញី ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។ 20គឺសត្វហើរតាមពូជ សត្វជើងបួនតាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជ គ្រប់ទាំងពូជសត្វមួយគូៗនឹងមកឯអ្នក ដើម្បីឲ្យបានរួចជីវិត។ 21ត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់អ្នក និងសម្រាប់សត្វទាំងនោះដែរ»។ 22លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកបានធ្វើសព្វគ្រប់ទាំងអស់តាមសេចក្ដីដែលព្រះបានបង្គាប់។
اکنون انتخاب شده:
លោកុប្បត្តិ 6: គកស១៦
هایلایت
به اشتراک گذاشتن
کپی

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
© 2016 United Bible Societies

: