លោកុប្បត្តិ 12
12
ព្រះត្រាស់ហៅលោកអាប់រ៉ាម
1គ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុករបស់អ្នក ទៅឯស្រុកដែលយើងនឹងបង្ហាញអ្នក ។ 2យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ 3យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
4ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។ 5លោកអាប់រ៉ាមក៏យកលោកស្រីសារ៉ាយជាប្រពន្ធ និងឡុតជាក្មួយ ព្រមទាំងយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលពួកលោករកបាន ព្រមទាំងមនុស្សដែលពួកលោកទិញបាននៅស្រុកខារ៉ាន ទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ កាលបានមកដល់ស្រុកកាណានហើយ 6លោកអាប់រ៉ាមបានដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមម៉ៃសាក់របស់ម៉ូរេ។ នៅគ្រានោះ សាសន៍កាណានរស់នៅក្នុងស្រុកនោះ។ 7ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។ 8លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។ 9បន្ទាប់មក លោកអាប់រ៉ាមក៏ចេះតែបន្តដំណើរឆ្ពោះទៅតំបន់ណេកិបទៀត។
លោកអាប់រ៉ាម និងលោកស្រីសារ៉ាយនៅស្រុកអេស៊ីព្ទ
10នៅគ្រានោះ ស្រុកកើតមានអំណត់ ហើយលោកអាប់រ៉ាមចុះទៅសំណាក់នៅស្រុកអេស៊ីព្ទ ដ្បិតនៅស្រុកកាណានកើតមានអំណត់ខ្លាំងណាស់។ 11កាលលោកហៀបនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាប្រពន្ធថា៖ «មើល៍! បងដឹងថា អូនជាស្ត្រីម្នាក់ដែលមានរូបស្រស់ស្អាត 12ហើយពេលពួកសាសន៍អេស៊ីព្ទឃើញអូន នោះគេមុខជាពោលថា "នាងនេះជាប្រពន្ធរបស់គាត់"។ ពេលនោះ គេនឹងសម្លាប់បង ហើយទុកអូនឲ្យរស់នៅ។ 13ដូច្នេះ អូនត្រូវប្រាប់គេថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេបានប្រព្រឹត្តល្អជាមួយបងដោយព្រោះអូន ហើយឲ្យបងបានរួចជីវិត ដោយសារអូនផង»។ 14កាលលោកអាប់រ៉ាមចូលទៅក្នុងស្រុកអេស៊ីព្ទ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធរបស់លោកមានរូបសម្រស់ស្អាតណាស់។ 15កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។ 16ស្ដេចក៏ប្រព្រឹត្តល្អចំពោះលោកអាប់រ៉ាម ដោយព្រោះប្រពន្ធរបស់លោក ហើយលោកបានហ្វូងចៀម ហ្វូងគោ លាឈ្មោល បាវបម្រើប្រុសស្រី លាញី និងអូដ្ឋទៀតផង។
17ប៉ុន្ដែ ព្រះយេហូវ៉ាបានធ្វើឲ្យផារ៉ោន និងពួករាជដំណាក់ ជួបនឹងគ្រោះកាចជាខ្លាំង ព្រោះតែលោកស្រីសារ៉ាយ ជាប្រពន្ធរបស់លោកអាប់រ៉ាម។ 18ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក? 19ម្តេចក៏អ្នកថាជាប្អូន ហើយទុកឱកាសឲ្យយើងបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ? នេះនែប្រពន្ធរបស់អ្នក ឥឡូវនេះ ចូរយកនាងចេញពីទីនេះទៅ!»។ 20ផារ៉ោនក៏បញ្ជាពួករាជបម្រើ ឲ្យគេបញ្ជូនលោកចេញទៅជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមានទៅជាមួយផង។
اکنون انتخاب شده:
លោកុប្បត្តិ 12: គកស១៦
هایلایت
به اشتراک گذاشتن
کپی

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
© 2016 United Bible Societies

: