YouVersion Logo
Search Icon

Philippians 3

3
1 នៅ​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​នៅ​ក្នុង​ព្រះអម្ចាស់‍​ចុះ‍។​ ខ្ញុំ​មិន​ធុញ​ទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​ផ្ញើ​មក​អ្នក​រាល់គ្នា​ទេ​ ដ្បិត​ការ​សរសេរ​នេះ​ គឺ​ដើម្បី​ការពារ​អ្នក​រាល់គ្នា។​
2 ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ​ ពួកអ្នក​ធ្វើ​អាក្រក់​ និង​ពួកអ្នក​កាត់ស្បែក​តែ​ខាង​ក្រៅ​
3 ដ្បិត​យើង​ទេ​តើ​ ដែល​ជា​ពួកអ្នក​កាត់ស្បែក​ពិត​ប្រាកដ​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​វិញ្ញាណ​ ហើយ​អួត​អំពី​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​មិន​ទុក​ចិត្ត​លើ​សាច់ឈាម​ទេ​
4 ទោះបី​ខ្ញុំ​មាន​ការ​ទុកចិត្ដ​លើ​សាច់ឈាម​ក៏​ដោយ‍។​ បើ​មាន​អ្នកណា​ម្នាក់​ផ្សេង​ទៀត​គិត​ថា​ ខ្លួន​មាន​ការ​ទុកចិត្ដ​លើ​សាច់ឈាម​ នោះ​ខ្ញុំ​មាន​លើស​គេ​ទៅ​ទៀត​
5 ខ្ញុំ​កាត់ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី​ ខ្ញុំ​ជា​ជនជាតិ​អ៊ីស្រាអែល​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ ជា​ជនជាតិ​ហេព្រើរ​សុទ្ធ​ ហើយ​ខាង‍​គម្ពីរ​វិន័យ ​ខ្ញុំ​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​
6 រីឯ​ខាង​ភាព​ប្ដូរផ្ដាច់​ ខ្ញុំ​ជា​អ្នក​បៀតបៀន​ក្រុមជំនុំ​ ខាង​សេចក្ដី​សុចរិត​ក្នុង​គម្ពីរ​វិន័យ​វិញ​ ខ្ញុំ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ឡើយ។​
7 ប៉ុន្ដែ​ដោយសារ​ព្រះគ្រិស្ដ​ អ្វីៗ​ដែល​ធ្លាប់​តែ​ជា​ការ​ចំណេញ​ដល់​ខ្ញុំ​នោះ​ ខ្ញុំ​បាន​រាប់​ជា​ការ​ខាតបង់​វិញ​
8 ហើយ​លើស​ពី​នេះ​ទៀត​ ខ្ញុំ​បាន​រាប់​អ្វីៗ​ទាំង​អស់​ជា​ការ​ខាតបង់​ ដោយ​ព្រោះ​ស្គាល់​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ការ​មាន​តម្លៃ​បំផុត។​ ខ្ញុំ​បាន​ខាត​បង់​ទាំង​អស់​ដោយ​ព្រោះ​តែ​ព្រះអង្គ​ ហើយ​ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ជា​គ្មាន​តម្លៃ​ដើម្បី​ឲ្យ​ខ្ញុំ​ចំណេញ​បាន​ព្រះគ្រិស្ដ​
9 និង​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​សុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​ ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដោយ​ផ្អែក​លើ​ជំនឿ​ មិន​មែន​ដោយសារ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ដែល​មក​ពី​គម្ពីរ​វិន័យ​ទេ​
10 ព្រមទាំង​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ព្រះគ្រិស្ដ​ និង​អំណាច​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​ ហើយ​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​រងទុក្ខ​លំបាក​របស់​ព្រះអង្គ​ និង​ឲ្យ​បាន​ដូច​ព្រះអង្គ​នៅ​ក្នុង​ការ​សោយ​ទិវង្គត​
11 ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។​
12 មិន​មែន​ថា​ ខ្ញុំ​បាន​ទៅ​ដល់​ ឬ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ព្យាយាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះគ្រិស្ដ​យេស៊ូ​បាន​ចាប់​ខ្ញុំ​សម្រាប់​សេចក្ដី​នោះ។​
13 បងប្អូន​អើយ!​ ខ្ញុំ​មិន​គិត​ថា​ ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ​ ប៉ុន្ដែ​មាន​សេចក្ដី​មួយ​ គឺ​ថា​ ខ្ញុំ​បំភ្លេច​អ្វីៗ​ទាំងឡាយ​ដែល​នៅ​ខាងក្រោយ​ រួច​ឈោង​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាងមុខ​វិញ​
14 ខ្ញុំ​ព្យាយាម​ឲ្យ​ទៅ​ដល់​គោលដៅ​ ដើម្បី​បាន​រង្វាន់​នៃ​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ពី​ស្ថាន​ដ៏​ខ្ពស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​
15 ដូច្នេះ​ អស់​អ្នក​ដែល​ពេញវ័យ​ហើយ​នោះ​ ត្រូវ​តែ​គិត​បែប​នេះ​ ហើយ​បើ​អ្នក​រាល់គ្នា​គិត​អំពី​អ្វី​ផ្សេង​ ក៏​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​អ្នក​រាល់គ្នា​យល់​អំពី​ការ​នោះ​ដែរ​
16 ទោះបី​យើង​បាន​ទៅ​ដល់​ត្រឹម​ណា​ក៏​ដោយ​ ក៏​យើង​ត្រូវ​បន្ដ​ទៅ​រក​គោលដៅ​ដដែល។​
17 បងប្អូន​អើយ!​ ចូរ​យក​តម្រាប់​តាម​ខ្ញុំ​ ហើយ​សង្កេត​មើល​ពួកអ្នក​រស់នៅ​តាម​គំរូ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ពី​យើង​
18 ដ្បិត​ខ្ញុំ​តែងតែ​ប្រាប់​អ្នក​រាល់គ្នា​ជា​ញឹកញាប់​ ហើយ​នៅ​ពេល​នេះ​ខ្ញុំ​សូម​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ម្ដង​ទៀត​ថា​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​រស់នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​
19 ហើយ​ទីបញ្ចប់​របស់​អ្នក​ទាំង​នោះ​ជា​សេចក្ដី​វិនាស​ ដ្បិត​ព្រះ​របស់​គេ​ជា​ក្រពះ​របស់​គេ​នោះ​ឯង​ រីឯ​សិរី​រុងរឿង​របស់​គេ​ ជា​សេចក្ដី​អាម៉ាស់​របស់​គេ​នោះ​ហើយ​ ពួកគេ​គិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ​
20 ប៉ុន្ដែ​យើង​ជា​រាស្រ្ដ​ស្ថានសួគ៌​ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពី​ទីនោះ​ដែរ​ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​
21 ដែល​នឹង​ផ្លាស់ប្រែ​រូបកាយ​ថោកទាប​របស់​យើង​ឲ្យ​ត្រលប់​ដូច​ជា​រូបកាយ​ដ៏​រុងរឿង​របស់​ព្រះអង្គ​ដោយ​អានុភាព​របស់​ព្រះអង្គ​ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះចូល​នឹង​ព្រះអង្គ។​

Currently Selected:

Philippians 3: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy