ទំនុកតម្កើង 3
3
សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា
បទតម្កើងរបស់ដាវីឌ កាលទ្រង់រត់គេចពីអាប់សាឡំបុត្ររបស់ទ្រង់។
1ព្រះយេហូវ៉ាអើយ បច្ចាមិត្តរបស់ទូលបង្គំកើនចំនួនច្រើនណាស់ហ្ន៎!
មនុស្សជាច្រើនបានក្រោកឡើងប្រឆាំងនឹងទូលបង្គំ!
2មនុស្សជាច្រើននិយាយអំពីព្រលឹងរបស់ទូលបង្គំថា៖
“គ្មានសេចក្ដីសង្គ្រោះពីព្រះ សម្រាប់វាឡើយ”។
សេឡា
3ប៉ុន្តែព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ
ជាខែលបាំងជុំវិញទូលបង្គំ
ជាសិរីរុងរឿងរបស់ទូលបង្គំ
និងជាអ្នកដែលលើកក្បាលទូលបង្គំឡើង។
4ខ្ញុំស្រែកហៅព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ
នោះព្រះអង្គក៏ឆ្លើយមកខ្ញុំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
សេឡា
5ខ្ញុំបានដេក ហើយលង់លក់ទៅ រួចក៏ភ្ញាក់ឡើង
ដ្បិតព្រះយេហូវ៉ាទ្រទ្រង់ខ្ញុំ។
6ខ្ញុំមិនខ្លាចបណ្ដាជនរាប់ម៉ឺននាក់
ដែលតាំងខ្លួនទាស់នឹងខ្ញុំពីគ្រប់ទិសឡើយ។
7ព្រះយេហូវ៉ាអើយ សូមក្រោកឡើង!
ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង!
មែនហើយ ព្រះអង្គបានវាយពួកសត្រូវទាំងអស់របស់ទូលបង្គំត្រង់ឆ្អឹងថ្គាម
ព្រះអង្គបានបំបាក់ចង្កូមរបស់មនុស្សអាក្រក់។
8សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា!
សូមឲ្យព្រះពររបស់ព្រះអង្គ មានលើប្រជារាស្ត្ររបស់ព្រះអង្គ៕
សេឡា
Currently Selected:
ទំនុកតម្កើង 3: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative