ទំនុកតម្កើង 85
85
ពាក្យអធិស្ឋានសូមឲ្យព្រះលើកមុខឡើងវិញ ដោយព្រះគុណរបស់ព្រះ
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ
ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ
ព្រះអង្គបានលើកមុខពួកយ៉ាកុបឡើងវិញ ។
2ព្រះអង្គបានអត់ទោសអំពើទុច្ចរិត
របស់ប្រជារាស្ត្រព្រះអង្គ
ក៏បានគ្របបាំងអំពើបាប
ទាំងប៉ុន្មានរបស់គេ។ -បង្អង់
3ព្រះអង្គបានដកសេចក្ដីក្រោធ
ទាំងអស់របស់ព្រះអង្គចេញ
ព្រះអង្គបានបែរចេញពីសេចក្ដីក្រោធ
ដ៏សហ័សរបស់ព្រះអង្គ។
4៙ ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ
សូមលើកមុខយើងខ្ញុំឡើងវិញ
សូមឈប់គ្នាន់ក្នាញ់ចំពោះយើងខ្ញុំទៅ!
5តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?
តើព្រះអង្គបន្លាយសេចក្ដីក្រោធរបស់ព្រះអង្គ
គ្រប់ជំនាន់តទៅឬ?
6តើព្រះអង្គមិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ
ដើម្បីឲ្យប្រជារាស្ត្រព្រះអង្គ
បានរីករាយក្នុងព្រះអង្គទេឬ?
7ឱព្រះយេហូវ៉ាអើយ
សូមសម្ដែងព្រះហឫទ័យសប្បុរស
របស់ព្រះអង្គដល់យើងខ្ញុំ
ហើយប្រោសប្រទានការសង្គ្រោះរបស់ព្រះអង្គ
ដល់យើងខ្ញុំផង។
8៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះ
មានព្រះបន្ទូល
ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល
ពីសេចក្ដីសុខសាន្ត
ដល់ប្រជារាស្ត្រព្រះអង្គ
ដល់ពួកបរិសុទ្ធរបស់ព្រះអង្គ
គឺកុំឲ្យគេវិលត្រឡប់
ទៅរកសេចក្ដីចម្កួតទៀតឡើយ។
9ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ
នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ
ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងស្រុករបស់យើង។
10សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ ជួបគ្នា
សេចក្ដីសុចរិត និងសេចក្ដីសុខសាន្ត ថើបគ្នា។
11សេចក្ដីស្មោះត្រង់ដុះពន្លកចេញពីដី
ហើយសេចក្ដីសុចរិតក៏មើលពីលើមេឃមកដែរ។
12អើ ព្រះយេហូវ៉ានឹងប្រោសប្រទានសេចក្ដីល្អ
ហើយស្រុកយើងនឹងបង្កើតភោគផល
ចម្រើនឡើង។
13សេចក្ដីសុចរិតនឹងដើរនៅចំពោះព្រះអង្គ
ហើយរៀបផ្លូវសម្រាប់ជំហានព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 85: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 85
85
ពាក្យអធិស្ឋានសូមឲ្យព្រះលើកមុខឡើងវិញ ដោយព្រះគុណរបស់ព្រះ
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ
ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ
ព្រះអង្គបានលើកមុខពួកយ៉ាកុបឡើងវិញ ។
2ព្រះអង្គបានអត់ទោសអំពើទុច្ចរិត
របស់ប្រជារាស្ត្រព្រះអង្គ
ក៏បានគ្របបាំងអំពើបាប
ទាំងប៉ុន្មានរបស់គេ។ -បង្អង់
3ព្រះអង្គបានដកសេចក្ដីក្រោធ
ទាំងអស់របស់ព្រះអង្គចេញ
ព្រះអង្គបានបែរចេញពីសេចក្ដីក្រោធ
ដ៏សហ័សរបស់ព្រះអង្គ។
4៙ ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ
សូមលើកមុខយើងខ្ញុំឡើងវិញ
សូមឈប់គ្នាន់ក្នាញ់ចំពោះយើងខ្ញុំទៅ!
5តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?
តើព្រះអង្គបន្លាយសេចក្ដីក្រោធរបស់ព្រះអង្គ
គ្រប់ជំនាន់តទៅឬ?
6តើព្រះអង្គមិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ
ដើម្បីឲ្យប្រជារាស្ត្រព្រះអង្គ
បានរីករាយក្នុងព្រះអង្គទេឬ?
7ឱព្រះយេហូវ៉ាអើយ
សូមសម្ដែងព្រះហឫទ័យសប្បុរស
របស់ព្រះអង្គដល់យើងខ្ញុំ
ហើយប្រោសប្រទានការសង្គ្រោះរបស់ព្រះអង្គ
ដល់យើងខ្ញុំផង។
8៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះ
មានព្រះបន្ទូល
ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល
ពីសេចក្ដីសុខសាន្ត
ដល់ប្រជារាស្ត្រព្រះអង្គ
ដល់ពួកបរិសុទ្ធរបស់ព្រះអង្គ
គឺកុំឲ្យគេវិលត្រឡប់
ទៅរកសេចក្ដីចម្កួតទៀតឡើយ។
9ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ
នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ
ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងស្រុករបស់យើង។
10សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ ជួបគ្នា
សេចក្ដីសុចរិត និងសេចក្ដីសុខសាន្ត ថើបគ្នា។
11សេចក្ដីស្មោះត្រង់ដុះពន្លកចេញពីដី
ហើយសេចក្ដីសុចរិតក៏មើលពីលើមេឃមកដែរ។
12អើ ព្រះយេហូវ៉ានឹងប្រោសប្រទានសេចក្ដីល្អ
ហើយស្រុកយើងនឹងបង្កើតភោគផល
ចម្រើនឡើង។
13សេចក្ដីសុចរិតនឹងដើរនៅចំពោះព្រះអង្គ
ហើយរៀបផ្លូវសម្រាប់ជំហានព្រះអង្គ។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies