ទំនុកតម្កើង 84
84
អំណរនៃការថ្វាយបង្គំនៅក្នុងព្រះវិហារ
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
1ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ
ព្រះដំណាក់របស់ព្រះអង្គ
គួរស្រឡាញ់ណាស់ហ្ន៎!
2ព្រលឹងទូលបង្គំរឭក
អើ ក៏នឹកដល់ទីលានរបស់ព្រះយេហូវ៉ា
ជាពន់ពេក
ចិត្ត និងសាច់ឈាមទូលបង្គំ
ច្រៀងដោយអំណរថ្វាយព្រះដ៏មានព្រះជន្មរស់។
3ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាមហាក្សត្រ
និងជាព្រះនៃទូលបង្គំអើយ
សូម្បីតែសត្វចាបក៏រកបានលំនៅ
ហើយសត្វត្រចៀកកាំ
ក៏រកបានសម្បុកសម្រាប់ខ្លួន
ជាកន្លែងដែលដាក់កូនរបស់វា
នៅឯអាសនារបស់ព្រះអង្គដែរ។
4មានពរហើយ អស់អ្នកដែលរស់នៅ
ក្នុងដំណាក់របស់ព្រះអង្គ
ទាំងច្រៀងសរសើរតម្កើងព្រះអង្គជានិច្ច។ –បង្អង់
5៙ មានពរហើយ
អស់អ្នកដែលយកព្រះអង្គជាកម្លាំងរបស់ខ្លួន
ជាអ្នកដែលរៀបចំចិត្ត
ជាផ្លូវទៅកាន់ក្រុងស៊ីយ៉ូន។
6កាលគេដើរកាត់ជ្រលងបាកា
គេធ្វើឲ្យជ្រលងនោះ
ត្រឡប់ទៅកន្លែងមានប្រភពទឹក
ហើយភ្លៀងដើមរដូវក៏គ្របដណ្ដប់ដោយពរដែរ។
7គេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច
គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ
ក្នុងក្រុងស៊ីយ៉ូន។
8ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ
ឱព្រះនៃលោកយ៉ាកុបអើយ
សូមផ្ទៀងព្រះកាណ៌ផង។
-បង្អង់
9ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទតមើល
សូមទតចំមុខអ្នកដែលព្រះអង្គ
បានចាក់ប្រេងតាំងផង!
10៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ
ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។
ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ
ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ
ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
11ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ
ព្រះអង្គជាព្រះអាទិត្យ និងជាខែល
ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ
ព្រមទាំងកិត្តិយស
ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី
ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
12ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ
អ្នកដែលទុកចិត្តដល់ព្រះអង្គ
អ្នកនោះមានពរហើយ។
Currently Selected:
ទំនុកតម្កើង 84: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 84
84
អំណរនៃការថ្វាយបង្គំនៅក្នុងព្រះវិហារ
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
1ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ
ព្រះដំណាក់របស់ព្រះអង្គ
គួរស្រឡាញ់ណាស់ហ្ន៎!
2ព្រលឹងទូលបង្គំរឭក
អើ ក៏នឹកដល់ទីលានរបស់ព្រះយេហូវ៉ា
ជាពន់ពេក
ចិត្ត និងសាច់ឈាមទូលបង្គំ
ច្រៀងដោយអំណរថ្វាយព្រះដ៏មានព្រះជន្មរស់។
3ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាមហាក្សត្រ
និងជាព្រះនៃទូលបង្គំអើយ
សូម្បីតែសត្វចាបក៏រកបានលំនៅ
ហើយសត្វត្រចៀកកាំ
ក៏រកបានសម្បុកសម្រាប់ខ្លួន
ជាកន្លែងដែលដាក់កូនរបស់វា
នៅឯអាសនារបស់ព្រះអង្គដែរ។
4មានពរហើយ អស់អ្នកដែលរស់នៅ
ក្នុងដំណាក់របស់ព្រះអង្គ
ទាំងច្រៀងសរសើរតម្កើងព្រះអង្គជានិច្ច។ –បង្អង់
5៙ មានពរហើយ
អស់អ្នកដែលយកព្រះអង្គជាកម្លាំងរបស់ខ្លួន
ជាអ្នកដែលរៀបចំចិត្ត
ជាផ្លូវទៅកាន់ក្រុងស៊ីយ៉ូន។
6កាលគេដើរកាត់ជ្រលងបាកា
គេធ្វើឲ្យជ្រលងនោះ
ត្រឡប់ទៅកន្លែងមានប្រភពទឹក
ហើយភ្លៀងដើមរដូវក៏គ្របដណ្ដប់ដោយពរដែរ។
7គេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច
គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ
ក្នុងក្រុងស៊ីយ៉ូន។
8ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ
ឱព្រះនៃលោកយ៉ាកុបអើយ
សូមផ្ទៀងព្រះកាណ៌ផង។
-បង្អង់
9ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទតមើល
សូមទតចំមុខអ្នកដែលព្រះអង្គ
បានចាក់ប្រេងតាំងផង!
10៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ
ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។
ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ
ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ
ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
11ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ
ព្រះអង្គជាព្រះអាទិត្យ និងជាខែល
ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ
ព្រមទាំងកិត្តិយស
ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី
ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
12ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ
អ្នកដែលទុកចិត្តដល់ព្រះអង្គ
អ្នកនោះមានពរហើយ។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies