ទំនុកតម្កើង 141
141
ពាក្យអធិស្ឋានសូមការការពារពីសេចក្ដីអាក្រក់
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ
ទូលបង្គំបានអំពាវនាវរកព្រះអង្គ
សូមប្រញាប់យាងមករកទូលបង្គំ
ពេលទូលបង្គំអំពាវនាវរកព្រះអង្គ
សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំផង!
2សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ
បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ
ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ
បានដូចជាយញ្ញបូជានៅពេលល្ងាច!
3៙ ឱព្រះយេហូវ៉ាអើយ សូមការពារមាត់ទូលបង្គំ
សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង!
4សូមកុំឲ្យចិត្តទូលបង្គំ
ល្អៀងទៅខាងសេចក្ដីអាក្រក់ណា
ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយមនុស្ស
ដែលប្រព្រឹត្តអំពើទុច្ចរិត
ហើយសូមកុំឲ្យទូលបង្គំទទួលទាន
ចំណីឆ្ងាញ់របស់គេឡើយ!
5៙ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ
នោះនឹងបានជាគុណ
សូមឲ្យគេប្រដៅទូលបង្គំ នោះនឹងបានដូចជា
ប្រេងលាបលើក្បាលទូលបង្គំ
សូមកុំឲ្យក្បាលទូលបង្គំប្រកែកឡើយ។
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្ដអធិស្ឋាន
ទាស់នឹងអំពើអាក្រក់របស់មនុស្សទុច្ចរិត។
6កាលពួកចៅក្រមរបស់គេ
ត្រូវបោះទម្លាក់ទៅក្នុងក្រហែងថ្ម
នោះគេនឹងឮពាក្យរបស់ទូលបង្គំ
ដ្បិតពាក្យទាំងនោះគួរឲ្យរីករាយចិត្ត។
7កាលគេភ្ជួរ ហើយបំបែកដីយ៉ាងណា
នោះឆ្អឹងយើងខ្ញុំក៏នឹងត្រូវខ្ចាត់ខ្ចាយ
នៅមាត់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់
យ៉ាងនោះដែរ។
8៙ ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ
ភ្នែកទូលបង្គំសម្លឹងទៅរកព្រះអង្គ
ទូលបង្គំស្វែងរកទីពឹងជ្រកនៅក្នុងព្រះអង្គ
សូមកុំទុកឲ្យទូលបង្គំនៅតែលតោលឡើយ!
9សូមការពារទូលបង្គំឲ្យរួចពីអន្ទាក់
ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ
និងពីអង្គប់របស់ពួកអ្នក
ដែលប្រព្រឹត្តអំពើអាក្រក់ផង!
10សូមឲ្យមនុស្សអាក្រក់
ធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួនគេ
តែឲ្យទូលបង្គំវិញនឹងបានរួចផុត។
Currently Selected:
ទំនុកតម្កើង 141: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 141
141
ពាក្យអធិស្ឋានសូមការការពារពីសេចក្ដីអាក្រក់
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ
ទូលបង្គំបានអំពាវនាវរកព្រះអង្គ
សូមប្រញាប់យាងមករកទូលបង្គំ
ពេលទូលបង្គំអំពាវនាវរកព្រះអង្គ
សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំផង!
2សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ
បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ
ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ
បានដូចជាយញ្ញបូជានៅពេលល្ងាច!
3៙ ឱព្រះយេហូវ៉ាអើយ សូមការពារមាត់ទូលបង្គំ
សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង!
4សូមកុំឲ្យចិត្តទូលបង្គំ
ល្អៀងទៅខាងសេចក្ដីអាក្រក់ណា
ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយមនុស្ស
ដែលប្រព្រឹត្តអំពើទុច្ចរិត
ហើយសូមកុំឲ្យទូលបង្គំទទួលទាន
ចំណីឆ្ងាញ់របស់គេឡើយ!
5៙ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ
នោះនឹងបានជាគុណ
សូមឲ្យគេប្រដៅទូលបង្គំ នោះនឹងបានដូចជា
ប្រេងលាបលើក្បាលទូលបង្គំ
សូមកុំឲ្យក្បាលទូលបង្គំប្រកែកឡើយ។
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្ដអធិស្ឋាន
ទាស់នឹងអំពើអាក្រក់របស់មនុស្សទុច្ចរិត។
6កាលពួកចៅក្រមរបស់គេ
ត្រូវបោះទម្លាក់ទៅក្នុងក្រហែងថ្ម
នោះគេនឹងឮពាក្យរបស់ទូលបង្គំ
ដ្បិតពាក្យទាំងនោះគួរឲ្យរីករាយចិត្ត។
7កាលគេភ្ជួរ ហើយបំបែកដីយ៉ាងណា
នោះឆ្អឹងយើងខ្ញុំក៏នឹងត្រូវខ្ចាត់ខ្ចាយ
នៅមាត់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់
យ៉ាងនោះដែរ។
8៙ ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ
ភ្នែកទូលបង្គំសម្លឹងទៅរកព្រះអង្គ
ទូលបង្គំស្វែងរកទីពឹងជ្រកនៅក្នុងព្រះអង្គ
សូមកុំទុកឲ្យទូលបង្គំនៅតែលតោលឡើយ!
9សូមការពារទូលបង្គំឲ្យរួចពីអន្ទាក់
ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ
និងពីអង្គប់របស់ពួកអ្នក
ដែលប្រព្រឹត្តអំពើអាក្រក់ផង!
10សូមឲ្យមនុស្សអាក្រក់
ធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួនគេ
តែឲ្យទូលបង្គំវិញនឹងបានរួចផុត។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies