ទំនុកតម្កើង 140
140
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ
ឲ្យរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សឃោរឃៅ
2ជាអ្នកដែលគិតគូរបង្កើត
សេចក្ដីអាក្រក់នៅក្នុងចិត្ត
ហើយចេះតែញុះញង់ឲ្យមានចម្បាំងជានិច្ច។
3គេបានសំលៀងអណ្ដាតរបស់គេ
ឲ្យស្រួចដូចជាអណ្ដាតពស់
ហើយនៅក្រោមបបូរមាត់របស់គេ
មានសុទ្ធតែពិសពស់ហនុមាន។ –បង្អង់
4៙ ឱព្រះយេហូវ៉ាអើយ
សូមការពារទូលបង្គំ
ឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់
សូមរក្សាទូលបង្គំឲ្យរួចពីមនុស្សឃោរឃៅ
ជាអ្នកដែលគិតនឹងធ្វើឲ្យទូលបង្គំ
ភ្លាត់ជើងដួល។
5មនុស្សអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ
គេបានលាតមង ទាំងមានខ្សែចាំរូត
ហើយគេដាក់អង្គប់តាមផ្លូវ
ចាំចាប់ទូលបង្គំ។ –បង្អង់
6៙ ខ្ញុំទូលព្រះយេហូវ៉ាថា៖
«ព្រះអង្គជាព្រះនៃទូលបង្គំ
ឱព្រះយេហូវ៉ាអើយ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ
ដែលទូលបង្គំទូលអង្វរផង!»
7ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃទូលបង្គំអើយ
ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ
ព្រះអង្គបានគ្របក្បាលទូលបង្គំ
នៅថ្ងៃសឹកសង្គ្រាម។
8ឱព្រះយេហូវ៉ាអើយ
សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់
បានសម្រេចឡើយ
ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅមុខដែរ
ក្រែងគេអួតខ្លួន។ –បង្អង់
9៙ រីឯក្បាលនៃអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ
សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ
បានធ្លាក់ទៅលើគេវិញទៅ!
10សូមឲ្យមានរងើកភ្លើងឆេះធ្លាក់ទៅលើគេ
ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង
គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ
ងើបឡើងវិញមិនរួចឡើយ!
11សូមកុំឲ្យមនុស្សដែលមួលបង្កាច់គេ
តាំងនៅជាប់លើផែនដីឡើយ
សូមឲ្យសេចក្ដីអាក្រក់ដេញតាម
មនុស្សឃោរឃៅយ៉ាងលឿនទៅ!
12៙ ទូលបង្គំដឹងថា
ព្រះយេហូវ៉ានឹងកាន់ក្ដី
របស់មនុស្សមានទុក្ខវេទនា
ហើយរកយុត្តិធម៌ឲ្យមនុស្សកម្សត់ទុគ៌ត។
13ប្រាកដហើយ មនុស្សសុចរិត
នឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ
ហើយមនុស្សទៀងត្រង់
នឹងរស់នៅក្នុងព្រះវត្តមានព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 140: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 140
140
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ
ឲ្យរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សឃោរឃៅ
2ជាអ្នកដែលគិតគូរបង្កើត
សេចក្ដីអាក្រក់នៅក្នុងចិត្ត
ហើយចេះតែញុះញង់ឲ្យមានចម្បាំងជានិច្ច។
3គេបានសំលៀងអណ្ដាតរបស់គេ
ឲ្យស្រួចដូចជាអណ្ដាតពស់
ហើយនៅក្រោមបបូរមាត់របស់គេ
មានសុទ្ធតែពិសពស់ហនុមាន។ –បង្អង់
4៙ ឱព្រះយេហូវ៉ាអើយ
សូមការពារទូលបង្គំ
ឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់
សូមរក្សាទូលបង្គំឲ្យរួចពីមនុស្សឃោរឃៅ
ជាអ្នកដែលគិតនឹងធ្វើឲ្យទូលបង្គំ
ភ្លាត់ជើងដួល។
5មនុស្សអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ
គេបានលាតមង ទាំងមានខ្សែចាំរូត
ហើយគេដាក់អង្គប់តាមផ្លូវ
ចាំចាប់ទូលបង្គំ។ –បង្អង់
6៙ ខ្ញុំទូលព្រះយេហូវ៉ាថា៖
«ព្រះអង្គជាព្រះនៃទូលបង្គំ
ឱព្រះយេហូវ៉ាអើយ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ
ដែលទូលបង្គំទូលអង្វរផង!»
7ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃទូលបង្គំអើយ
ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ
ព្រះអង្គបានគ្របក្បាលទូលបង្គំ
នៅថ្ងៃសឹកសង្គ្រាម។
8ឱព្រះយេហូវ៉ាអើយ
សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់
បានសម្រេចឡើយ
ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅមុខដែរ
ក្រែងគេអួតខ្លួន។ –បង្អង់
9៙ រីឯក្បាលនៃអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ
សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ
បានធ្លាក់ទៅលើគេវិញទៅ!
10សូមឲ្យមានរងើកភ្លើងឆេះធ្លាក់ទៅលើគេ
ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង
គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ
ងើបឡើងវិញមិនរួចឡើយ!
11សូមកុំឲ្យមនុស្សដែលមួលបង្កាច់គេ
តាំងនៅជាប់លើផែនដីឡើយ
សូមឲ្យសេចក្ដីអាក្រក់ដេញតាម
មនុស្សឃោរឃៅយ៉ាងលឿនទៅ!
12៙ ទូលបង្គំដឹងថា
ព្រះយេហូវ៉ានឹងកាន់ក្ដី
របស់មនុស្សមានទុក្ខវេទនា
ហើយរកយុត្តិធម៌ឲ្យមនុស្សកម្សត់ទុគ៌ត។
13ប្រាកដហើយ មនុស្សសុចរិត
នឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ
ហើយមនុស្សទៀងត្រង់
នឹងរស់នៅក្នុងព្រះវត្តមានព្រះអង្គ។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies