ទំនុកតម្កើង 122
122
ចម្រៀងសរសើរតម្កើង និងពាក្យអធិស្ឋានឲ្យក្រុងយេរូសាឡិម
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។
1ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖
«មកយើង នាំគ្នាទៅដំណាក់
របស់ព្រះយេហូវ៉ា!»
2ឱក្រុងយេរូសាឡិមអើយ
ជើងរបស់យើងឈរនៅក្នុងច្រកទ្វារ
របស់អ្នកហើយ។
3យេរូសាឡិមអើយ អ្នកត្រូវបានសង់ឡើង
ជាក្រុងមួយចងភ្ជាប់គ្នាយ៉ាងរឹងមាំ
4ជាកន្លែងដែលកុលសម្ព័ន្ធនានា
គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ា
នាំគ្នាឡើងទៅតាមច្បាប់
របស់សាសន៍អ៊ីស្រាអែល
ដើម្បីអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា។
5ដ្បិតនៅទីនោះ មានតាំងបល្ល័ង្កវិនិច្ឆ័យ
ជាបល្ល័ង្កនៃរាជវង្សរបស់ព្រះបាទដាវីឌ។
6ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម
បានសេចក្ដីសុខ
«សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ
បានចម្រុងចម្រើន!
7សូមឲ្យមានសេចក្ដីសុខ
នៅខាងក្នុងកំផែងរបស់អ្នក
ហើយសូមឲ្យមានសន្ដិសុខ
នៅក្នុងបន្ទាយរបស់អ្នក!»
8ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំនឹងពោលថា «សូមឲ្យមានសេចក្ដីសុខ
នៅក្នុងអ្នក!»។
9ដោយយល់ដល់ដំណាក់របស់ព្រះយេហូវ៉ា
ជាព្រះនៃយើង
ខ្ញុំនឹងស្វែងរកសេចក្ដីល្អឲ្យអ្នក។
Currently Selected:
ទំនុកតម្កើង 122: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 122
122
ចម្រៀងសរសើរតម្កើង និងពាក្យអធិស្ឋានឲ្យក្រុងយេរូសាឡិម
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។
1ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖
«មកយើង នាំគ្នាទៅដំណាក់
របស់ព្រះយេហូវ៉ា!»
2ឱក្រុងយេរូសាឡិមអើយ
ជើងរបស់យើងឈរនៅក្នុងច្រកទ្វារ
របស់អ្នកហើយ។
3យេរូសាឡិមអើយ អ្នកត្រូវបានសង់ឡើង
ជាក្រុងមួយចងភ្ជាប់គ្នាយ៉ាងរឹងមាំ
4ជាកន្លែងដែលកុលសម្ព័ន្ធនានា
គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ា
នាំគ្នាឡើងទៅតាមច្បាប់
របស់សាសន៍អ៊ីស្រាអែល
ដើម្បីអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា។
5ដ្បិតនៅទីនោះ មានតាំងបល្ល័ង្កវិនិច្ឆ័យ
ជាបល្ល័ង្កនៃរាជវង្សរបស់ព្រះបាទដាវីឌ។
6ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម
បានសេចក្ដីសុខ
«សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ
បានចម្រុងចម្រើន!
7សូមឲ្យមានសេចក្ដីសុខ
នៅខាងក្នុងកំផែងរបស់អ្នក
ហើយសូមឲ្យមានសន្ដិសុខ
នៅក្នុងបន្ទាយរបស់អ្នក!»
8ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំនឹងពោលថា «សូមឲ្យមានសេចក្ដីសុខ
នៅក្នុងអ្នក!»។
9ដោយយល់ដល់ដំណាក់របស់ព្រះយេហូវ៉ា
ជាព្រះនៃយើង
ខ្ញុំនឹងស្វែងរកសេចក្ដីល្អឲ្យអ្នក។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies