ទំនុកតម្កើង 121
121
ការធានាអះអាងអំពីការការពាររបស់ព្រះ
ទំនុកច្រៀងតាមថ្នាក់
1ខ្ញុំងើបភ្នែកមើលទៅឯភ្នំ
តើជំនួយរបស់ខ្ញុំមកពីណា?
2ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ
គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
3៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ
ព្រះអង្គដែលថែរក្សាអ្នក
ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។
4មើល៍ ព្រះអង្គដែលរក្សាអ៊ីស្រាអែល
ព្រះអង្គនឹងមិនដែលងោកងុយ
ក៏មិនដែលផ្ទំលក់ឡើយ។
5៙ ព្រះយេហូវ៉ាជាព្រះដែលថែរក្សាអ្នក
ព្រះយេហូវ៉ាជាម្លប់នៅខាងស្តាំអ្នក។
6នៅពេលថ្ងៃ អ្នកនឹងមិនត្រូវព្រះអាទិត្យ
ធ្វើទុក្ខឡើយ ហើយនៅពេលយប់
ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ។
7៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក
ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់
ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។
8ឯដំណើរដែលអ្នកចេញចូលទៅមក
នោះព្រះយេហូវ៉ានឹងថែរក្សា
ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
Currently Selected:
ទំនុកតម្កើង 121: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 121
121
ការធានាអះអាងអំពីការការពាររបស់ព្រះ
ទំនុកច្រៀងតាមថ្នាក់
1ខ្ញុំងើបភ្នែកមើលទៅឯភ្នំ
តើជំនួយរបស់ខ្ញុំមកពីណា?
2ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ
គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
3៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ
ព្រះអង្គដែលថែរក្សាអ្នក
ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។
4មើល៍ ព្រះអង្គដែលរក្សាអ៊ីស្រាអែល
ព្រះអង្គនឹងមិនដែលងោកងុយ
ក៏មិនដែលផ្ទំលក់ឡើយ។
5៙ ព្រះយេហូវ៉ាជាព្រះដែលថែរក្សាអ្នក
ព្រះយេហូវ៉ាជាម្លប់នៅខាងស្តាំអ្នក។
6នៅពេលថ្ងៃ អ្នកនឹងមិនត្រូវព្រះអាទិត្យ
ធ្វើទុក្ខឡើយ ហើយនៅពេលយប់
ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ។
7៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក
ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់
ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។
8ឯដំណើរដែលអ្នកចេញចូលទៅមក
នោះព្រះយេហូវ៉ានឹងថែរក្សា
ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies