ម៉ាថាយ 2:9-11
ម៉ាថាយ 2:9-11 គកស១៦
ក្រោយពីបានទទួលការត្រាស់បង្គាប់របស់ស្តេចហើយ គេក៏នាំគ្នាចេញទៅ ពេលនោះ ផ្កាយដែលគេបានឃើញពីទិសខាងកើត ក៏នាំមុខគេរហូតដល់ចំពីលើកន្លែងដែលបុត្រតូចគង់នៅទើបឈប់។ ពេលឃើញផ្កាយនោះឈប់ដូច្នោះ គេមានអំណរជាខ្លាំង ហើយចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយម៉ារា ជាមាតា គេក៏ក្រាបថ្វាយបង្គំ រួចបើកប្រអប់យកទ្រព្យរបស់ខ្លួន ជាមាស ជាកំញាន និងជ័រល្វីងទេសថ្វាយដល់បុត្រនោះ។