ហូសេ 9
9
ការដាក់ទោសដល់អំពើបាបរបស់អ៊ីស្រាអែល
1ឱអ៊ីស្រាអែលអើយ កុំត្រេកអរ
កុំសប្បាយរីករាយដូចសាសន៍ឯទៀតៗឡើយ
ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ
ដោយបោះបង់ចោលព្រះរបស់ខ្លួន
អ្នកចូលចិត្តនឹងទទួលកម្រៃពីអំពើពេស្យាចារ
នៅលើអស់ទាំងទីលានបោកស្រូវ។
2ដូច្នេះ ទីលានបោកស្រូវ
និងធុងស្រាទំពាំងបាយជូរ
នឹងមិនចិញ្ចឹមគេទៀតឡើយ
ហើយស្រាថ្មីក៏នឹងគ្មានទៀតដែរ។
3គេនឹងលែងរស់នៅក្នុងស្រុករបស់ព្រះយេហូវ៉ា
ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ
ហើយគេនឹងបរិភោគអាហារដែលស្មោកគ្រោក
នៅក្នុងស្រុកអាសស៊ើរ។
4គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា
ហើយយញ្ញបូជារបស់គេ
មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ
យញ្ញបូជារបស់គេនឹងបានដូចជា
នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ
អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក
នំបុ័ងរបស់គេនឹងបានសម្រាប់តែ
ចម្អែតខ្លួនគេប៉ុណ្ណោះ
គឺនឹងមិនដែលចូលទៅក្នុងដំណាក់
របស់ព្រះយេហូវ៉ាឡើយ។
5តើអ្នករាល់គ្នានឹងធ្វើយ៉ាងណា
នៅថ្ងៃបុណ្យដែលបានកំណត់
និងនៅថ្ងៃបុណ្យរបស់ព្រះយេហូវ៉ា?
6ដ្បិតមើល៍ គេកំពុងគេចចេញពីការហិនវិនាស
តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេ
ក្រុងណូពនឹងបញ្ចុះសពគេ
ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ
នឹងក្លាយទៅជារបស់ដើមកន្ទេចអាល
ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ។
7ថ្ងៃដាក់ទោសបានមកដល់ហើយ
គឺថ្ងៃតបស្នងតាមអំពើ
ដែលគេបានប្រព្រឹត្តមកដល់ហើយ
អ៊ីស្រាអែលស្រែកឡើងថា "ហោរានេះឆ្កួត
មនុស្សដែលមាននិស្ស័យខាងវិញ្ញាណនេះ
ឡប់សតិហើយ!"
តែដោយព្រោះអំពើទុច្ចរិតដ៏សម្បើម
និងអំពើសម្អប់ដ៏ខ្លាំងរបស់អ្នកវិញ។
8អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយព្រះនៃខ្ញុំ
តែហោរាសុទ្ធតែជាឡប់ សម្រាប់ចាប់សត្វ
នៅគ្រប់ទាំងផ្លូវរបស់គេ
ហើយជាសេចក្ដីសម្អប់
នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន
9គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ
ដូចកាលនៅគ្រាគីបៀរ
ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ
ហើយនឹងតបស្នងចំពោះបាបគេដែរ។
10យើងបានប្រទះនឹងអ៊ីស្រាអែល
ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន
យើងបានឃើញដូនតារបស់អ្នករាល់គ្នា
ដូចជាផ្លែដំបូងនៅលើដើមល្វា គឺនៅរដូវដំបូង។
ប៉ុន្ដែ គេបានទៅដល់បាល-ពេអរ
ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស
ក៏ត្រឡប់ជាគួរខ្ពើមឆ្អើម
ដូចរបស់ដែលគេស្រឡាញ់នោះ។
11សិរីល្អរបស់អេប្រាអិមនឹងហើរទៅបាត់ដូចសត្វស្លាប
គ្មានកូនកើតមក គ្មានកូននៅក្នុងផ្ទៃ
ឬកូនចាប់កំណើតនៅក្នុងផ្ទៃទៀតឡើយ!
12ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង
ក៏យើងនឹងដកហូតគេទៅ
រហូតទាល់តែឥតមាននៅសល់។
វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ!
13យើងបានឃើញថា អេប្រាអិមប្រៀបដូចជាដើមចាក
ដែលទើបនឹងដាំនៅក្នុងស្មៅខៀវខ្ចី
តែអេប្រាអិមនឹងត្រូវនាំកូនខ្លួន
ចេញមកឲ្យគេសម្លាប់វិញ។
14ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ
តើត្រូវប្រទានអ្វី?
សូមប្រទានឲ្យគេមានផ្ទៃដែលរលូតកូន
និងដោះដែលរីងស្ងួត។
15អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល
ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ
យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង
ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត
យើងនឹងលែងស្រឡាញ់គេទៀតហើយ
ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។
16អេប្រាអិមនឹងត្រូវវាយ
ហើយឫសរបស់គេបានក្រៀមទៅ
គេនឹងមិនបង្កើតផលទៀតឡើយ
ទោះបើគេបង្កើតកូនបានក៏ដោយ
ក៏យើងនឹងប្រហារកូនសម្លាញ់របស់គេដែរ។
17ព្រះរបស់ខ្ញុំនឹងបោះបង់ចោលគេ
ព្រោះគេមិនបានស្តាប់តាមព្រះអង្គទេ
គេនឹងសាត់អណ្តែតនៅកណ្ដាលអស់ទាំងសាសន៍។
Currently Selected:
ហូសេ 9: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ហូសេ 9
9
ការដាក់ទោសដល់អំពើបាបរបស់អ៊ីស្រាអែល
1ឱអ៊ីស្រាអែលអើយ កុំត្រេកអរ
កុំសប្បាយរីករាយដូចសាសន៍ឯទៀតៗឡើយ
ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ
ដោយបោះបង់ចោលព្រះរបស់ខ្លួន
អ្នកចូលចិត្តនឹងទទួលកម្រៃពីអំពើពេស្យាចារ
នៅលើអស់ទាំងទីលានបោកស្រូវ។
2ដូច្នេះ ទីលានបោកស្រូវ
និងធុងស្រាទំពាំងបាយជូរ
នឹងមិនចិញ្ចឹមគេទៀតឡើយ
ហើយស្រាថ្មីក៏នឹងគ្មានទៀតដែរ។
3គេនឹងលែងរស់នៅក្នុងស្រុករបស់ព្រះយេហូវ៉ា
ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ
ហើយគេនឹងបរិភោគអាហារដែលស្មោកគ្រោក
នៅក្នុងស្រុកអាសស៊ើរ។
4គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា
ហើយយញ្ញបូជារបស់គេ
មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ
យញ្ញបូជារបស់គេនឹងបានដូចជា
នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ
អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក
នំបុ័ងរបស់គេនឹងបានសម្រាប់តែ
ចម្អែតខ្លួនគេប៉ុណ្ណោះ
គឺនឹងមិនដែលចូលទៅក្នុងដំណាក់
របស់ព្រះយេហូវ៉ាឡើយ។
5តើអ្នករាល់គ្នានឹងធ្វើយ៉ាងណា
នៅថ្ងៃបុណ្យដែលបានកំណត់
និងនៅថ្ងៃបុណ្យរបស់ព្រះយេហូវ៉ា?
6ដ្បិតមើល៍ គេកំពុងគេចចេញពីការហិនវិនាស
តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេ
ក្រុងណូពនឹងបញ្ចុះសពគេ
ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ
នឹងក្លាយទៅជារបស់ដើមកន្ទេចអាល
ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ។
7ថ្ងៃដាក់ទោសបានមកដល់ហើយ
គឺថ្ងៃតបស្នងតាមអំពើ
ដែលគេបានប្រព្រឹត្តមកដល់ហើយ
អ៊ីស្រាអែលស្រែកឡើងថា "ហោរានេះឆ្កួត
មនុស្សដែលមាននិស្ស័យខាងវិញ្ញាណនេះ
ឡប់សតិហើយ!"
តែដោយព្រោះអំពើទុច្ចរិតដ៏សម្បើម
និងអំពើសម្អប់ដ៏ខ្លាំងរបស់អ្នកវិញ។
8អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយព្រះនៃខ្ញុំ
តែហោរាសុទ្ធតែជាឡប់ សម្រាប់ចាប់សត្វ
នៅគ្រប់ទាំងផ្លូវរបស់គេ
ហើយជាសេចក្ដីសម្អប់
នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន
9គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ
ដូចកាលនៅគ្រាគីបៀរ
ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ
ហើយនឹងតបស្នងចំពោះបាបគេដែរ។
10យើងបានប្រទះនឹងអ៊ីស្រាអែល
ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន
យើងបានឃើញដូនតារបស់អ្នករាល់គ្នា
ដូចជាផ្លែដំបូងនៅលើដើមល្វា គឺនៅរដូវដំបូង។
ប៉ុន្ដែ គេបានទៅដល់បាល-ពេអរ
ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស
ក៏ត្រឡប់ជាគួរខ្ពើមឆ្អើម
ដូចរបស់ដែលគេស្រឡាញ់នោះ។
11សិរីល្អរបស់អេប្រាអិមនឹងហើរទៅបាត់ដូចសត្វស្លាប
គ្មានកូនកើតមក គ្មានកូននៅក្នុងផ្ទៃ
ឬកូនចាប់កំណើតនៅក្នុងផ្ទៃទៀតឡើយ!
12ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង
ក៏យើងនឹងដកហូតគេទៅ
រហូតទាល់តែឥតមាននៅសល់។
វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ!
13យើងបានឃើញថា អេប្រាអិមប្រៀបដូចជាដើមចាក
ដែលទើបនឹងដាំនៅក្នុងស្មៅខៀវខ្ចី
តែអេប្រាអិមនឹងត្រូវនាំកូនខ្លួន
ចេញមកឲ្យគេសម្លាប់វិញ។
14ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ
តើត្រូវប្រទានអ្វី?
សូមប្រទានឲ្យគេមានផ្ទៃដែលរលូតកូន
និងដោះដែលរីងស្ងួត។
15អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល
ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ
យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង
ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត
យើងនឹងលែងស្រឡាញ់គេទៀតហើយ
ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។
16អេប្រាអិមនឹងត្រូវវាយ
ហើយឫសរបស់គេបានក្រៀមទៅ
គេនឹងមិនបង្កើតផលទៀតឡើយ
ទោះបើគេបង្កើតកូនបានក៏ដោយ
ក៏យើងនឹងប្រហារកូនសម្លាញ់របស់គេដែរ។
17ព្រះរបស់ខ្ញុំនឹងបោះបង់ចោលគេ
ព្រោះគេមិនបានស្តាប់តាមព្រះអង្គទេ
គេនឹងសាត់អណ្តែតនៅកណ្ដាលអស់ទាំងសាសន៍។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies