ហូសេ 10
10
អំពើបាបរបស់អ៊ីស្រាអែល និងការជាប់ជាឈ្លើយ
1អ៊ីស្រាអែលជាដើមទំពាំងបាយជូរ
ដុះទ្រុបទ្រុលដែលមានផ្លែ។
គេមានផលកាន់តែច្រើនឡើងយ៉ាងណា
គេក៏សង់អាសនារបស់ខ្លួន
កាន់តែច្រើនឡើងយ៉ាងនោះដែរ
ហើយស្រុករបស់គេចម្រើនឡើងយ៉ាងណា
គេក៏តុបតែងបង្គោលគោរពរបស់គេ
ឲ្យកាន់តែល្អឡើងយ៉ាងនោះដែរ។
2គេមានចិត្តមិនទៀងត្រង់
ឥឡូវនេះ គេត្រូវតែទទួលទោស
ព្រះយេហូវ៉ានឹងផ្តួលរំលំអាសនារបស់គេ
ហើយបំផ្លាញបង្គោលគោរពរបស់គេ។
3ឥឡូវនេះ គេនឹងពោលថា៖
«យើងគ្មានស្តេចទេ
ដ្បិតយើងមិនបានកោតខ្លាចព្រះយេហូវ៉ា
តែបើមានស្តេចវិញ
តើស្ដេចអាចជួយអ្វីដល់យើងបាន?»
4គេពោលចេញតែពាក្យឥតបានការ
គេស្បថកុហកក្នុងការតាំងសញ្ញានឹងគ្នា
ហេតុនេះហើយការវិនិច្ឆ័យក៏ដុះពន្លកឡើង
ដូចតិណជាតិមានជាតិពុល
ដុះតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។
5ពួកអ្នកនៅក្រុងសាម៉ារីនឹងភ័យស្លុត
ពីដំណើររូបកូនគោនៅបេត-អាវេន។
ប្រជាជននឹងសោយសោកដោយព្រោះរូបនោះ
ហើយពួកសង្ឃដែលគោរពរូបនោះក៏ដូច្នោះដែរ
គឺជាអស់អ្នកដែលអរសប្បាយនឹងរូបនោះ
ដ្បិតសិរីល្អរបស់រូបនោះបានចេញពីគេបាត់ហើយ។
6គេនឹងដឹករូបកូនគោនោះយកទៅស្រុកអាសស៊ើរ
ទុកជាតង្វាយថ្វាយដល់ស្តេចដ៏ជាធំ
អេប្រាអិមនឹងត្រូវអាម៉ាស់
ហើយអ៊ីស្រាអែលនឹងត្រូវបាក់មុខ
ព្រោះតែរូបព្រះ របស់ខ្លួន។
7ស្ដេចស្រុកសាម៉ារីនឹងត្រូវវិនាសបាត់
ប្រៀបដូចជាកម្ទេចអណ្ដែតនៅលើផ្ទៃទឹក។
8ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន
គឺអំពើបាបរបស់អ៊ីស្រាអែល
នឹងត្រូវបំផ្លាញចោល។
បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ
ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា
សូមគ្របបាំងពួកយើងផង
ហើយពោលទៅកាន់ភ្នំតូចៗថា
សូមធ្លាក់មកលើយើងមក!
9ឱអ៊ីស្រាអែលអើយ
អ្នកបានប្រព្រឹត្តអំពើបាប ចាប់តាំងពីគ្រានៅគីបៀរ
នៅទីនោះ អ្នកចេះតែប្រព្រឹត្តឥតរាងចាល។
តើចម្បាំងមិនបានដេញទាន់
មនុស្សទុច្ចរិតនៅគីបៀរទេឬ?
10កាលណាយើងពេញចិត្ត យើងនឹងវាយផ្ចាលគេ
ហើយសាសន៍ទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ
នៅពេលដែលគេទទួលទោស
ព្រោះតែអំពើទុច្ចរិតទ្វេដងរបស់គេ។
11អេប្រាអិមជាគោក្រមុំដែលគេបានបង្ហាត់
ដែលចូលចិត្តបញ្ជាន់ស្រូវ
តែយើងបានបំពាក់នឹមលើកដ៏ល្អរបស់គេ
យើងនឹងឲ្យម្នាក់ជិះលើអេប្រាអិម
ត្រូវឲ្យយូដាភ្ជួរ ហើយត្រូវឲ្យយ៉ាកុបរាស់សម្រាប់ខ្លួន។
12ចូរសាបព្រោះសេចក្ដីសុចរិតសម្រាប់ខ្លួន
ចូរច្រូតកាត់សេចក្ដីសប្បុរស
ចូរធ្វើឲ្យដីរបស់អ្នករាល់គ្នាផុលឡើង
ដ្បិតនេះជាពេលដែលត្រូវស្វែងរកព្រះយេហូវ៉ា
ដើម្បីឲ្យព្រះអង្គយាងមក
ហើយបង្អុរភ្លៀងជាសេចក្ដីសុចរិតលើអ្នករាល់គ្នា។
13អ្នករាល់គ្នាបានភ្ជួរជាអំពើអាក្រក់
ហើយបានច្រូតកាត់ជាអំពើទុច្ចរិត
អ្នករាល់គ្នាបានបរិភោគផលនៃការភូតកុហក។
ដោយព្រោះអ្នករាល់គ្នាបានទុកចិត្តនឹងផ្លូវរបស់ខ្លួន
ហើយទុកចិត្តនឹងមនុស្សខ្លាំងពូកែដ៏ច្រើនសន្ធឹករបស់ខ្លួន
14ដូច្នេះ ភាពវឹកវរក្នុងសង្គ្រាម
នឹងកើតឡើងក្នុងចំណោមជនជាតិរបស់អ្នក
បន្ទាយទាំងប៉ុន្មានរបស់អ្នកនឹងត្រូវបំផ្លាញ
ដូចស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល
នៅថ្ងៃធ្វើសង្គ្រាម
គេបោកកម្ទេចម្តាយ ព្រមទាំងកូនឲ្យខ្ទេចខ្ទីជាមួយគ្នា។
15ឱបេត-អែលអើយ គឺការយ៉ាងនេះនឹងកើតឡើងដល់អ្នក
ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់អ្នក។
នៅពេលព្រលឹមស្រាង
ស្តេចអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យទៅ។
Currently Selected:
ហូសេ 10: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ហូសេ 10
10
អំពើបាបរបស់អ៊ីស្រាអែល និងការជាប់ជាឈ្លើយ
1អ៊ីស្រាអែលជាដើមទំពាំងបាយជូរ
ដុះទ្រុបទ្រុលដែលមានផ្លែ។
គេមានផលកាន់តែច្រើនឡើងយ៉ាងណា
គេក៏សង់អាសនារបស់ខ្លួន
កាន់តែច្រើនឡើងយ៉ាងនោះដែរ
ហើយស្រុករបស់គេចម្រើនឡើងយ៉ាងណា
គេក៏តុបតែងបង្គោលគោរពរបស់គេ
ឲ្យកាន់តែល្អឡើងយ៉ាងនោះដែរ។
2គេមានចិត្តមិនទៀងត្រង់
ឥឡូវនេះ គេត្រូវតែទទួលទោស
ព្រះយេហូវ៉ានឹងផ្តួលរំលំអាសនារបស់គេ
ហើយបំផ្លាញបង្គោលគោរពរបស់គេ។
3ឥឡូវនេះ គេនឹងពោលថា៖
«យើងគ្មានស្តេចទេ
ដ្បិតយើងមិនបានកោតខ្លាចព្រះយេហូវ៉ា
តែបើមានស្តេចវិញ
តើស្ដេចអាចជួយអ្វីដល់យើងបាន?»
4គេពោលចេញតែពាក្យឥតបានការ
គេស្បថកុហកក្នុងការតាំងសញ្ញានឹងគ្នា
ហេតុនេះហើយការវិនិច្ឆ័យក៏ដុះពន្លកឡើង
ដូចតិណជាតិមានជាតិពុល
ដុះតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។
5ពួកអ្នកនៅក្រុងសាម៉ារីនឹងភ័យស្លុត
ពីដំណើររូបកូនគោនៅបេត-អាវេន។
ប្រជាជននឹងសោយសោកដោយព្រោះរូបនោះ
ហើយពួកសង្ឃដែលគោរពរូបនោះក៏ដូច្នោះដែរ
គឺជាអស់អ្នកដែលអរសប្បាយនឹងរូបនោះ
ដ្បិតសិរីល្អរបស់រូបនោះបានចេញពីគេបាត់ហើយ។
6គេនឹងដឹករូបកូនគោនោះយកទៅស្រុកអាសស៊ើរ
ទុកជាតង្វាយថ្វាយដល់ស្តេចដ៏ជាធំ
អេប្រាអិមនឹងត្រូវអាម៉ាស់
ហើយអ៊ីស្រាអែលនឹងត្រូវបាក់មុខ
ព្រោះតែរូបព្រះ របស់ខ្លួន។
7ស្ដេចស្រុកសាម៉ារីនឹងត្រូវវិនាសបាត់
ប្រៀបដូចជាកម្ទេចអណ្ដែតនៅលើផ្ទៃទឹក។
8ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន
គឺអំពើបាបរបស់អ៊ីស្រាអែល
នឹងត្រូវបំផ្លាញចោល។
បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ
ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា
សូមគ្របបាំងពួកយើងផង
ហើយពោលទៅកាន់ភ្នំតូចៗថា
សូមធ្លាក់មកលើយើងមក!
9ឱអ៊ីស្រាអែលអើយ
អ្នកបានប្រព្រឹត្តអំពើបាប ចាប់តាំងពីគ្រានៅគីបៀរ
នៅទីនោះ អ្នកចេះតែប្រព្រឹត្តឥតរាងចាល។
តើចម្បាំងមិនបានដេញទាន់
មនុស្សទុច្ចរិតនៅគីបៀរទេឬ?
10កាលណាយើងពេញចិត្ត យើងនឹងវាយផ្ចាលគេ
ហើយសាសន៍ទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ
នៅពេលដែលគេទទួលទោស
ព្រោះតែអំពើទុច្ចរិតទ្វេដងរបស់គេ។
11អេប្រាអិមជាគោក្រមុំដែលគេបានបង្ហាត់
ដែលចូលចិត្តបញ្ជាន់ស្រូវ
តែយើងបានបំពាក់នឹមលើកដ៏ល្អរបស់គេ
យើងនឹងឲ្យម្នាក់ជិះលើអេប្រាអិម
ត្រូវឲ្យយូដាភ្ជួរ ហើយត្រូវឲ្យយ៉ាកុបរាស់សម្រាប់ខ្លួន។
12ចូរសាបព្រោះសេចក្ដីសុចរិតសម្រាប់ខ្លួន
ចូរច្រូតកាត់សេចក្ដីសប្បុរស
ចូរធ្វើឲ្យដីរបស់អ្នករាល់គ្នាផុលឡើង
ដ្បិតនេះជាពេលដែលត្រូវស្វែងរកព្រះយេហូវ៉ា
ដើម្បីឲ្យព្រះអង្គយាងមក
ហើយបង្អុរភ្លៀងជាសេចក្ដីសុចរិតលើអ្នករាល់គ្នា។
13អ្នករាល់គ្នាបានភ្ជួរជាអំពើអាក្រក់
ហើយបានច្រូតកាត់ជាអំពើទុច្ចរិត
អ្នករាល់គ្នាបានបរិភោគផលនៃការភូតកុហក។
ដោយព្រោះអ្នករាល់គ្នាបានទុកចិត្តនឹងផ្លូវរបស់ខ្លួន
ហើយទុកចិត្តនឹងមនុស្សខ្លាំងពូកែដ៏ច្រើនសន្ធឹករបស់ខ្លួន
14ដូច្នេះ ភាពវឹកវរក្នុងសង្គ្រាម
នឹងកើតឡើងក្នុងចំណោមជនជាតិរបស់អ្នក
បន្ទាយទាំងប៉ុន្មានរបស់អ្នកនឹងត្រូវបំផ្លាញ
ដូចស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល
នៅថ្ងៃធ្វើសង្គ្រាម
គេបោកកម្ទេចម្តាយ ព្រមទាំងកូនឲ្យខ្ទេចខ្ទីជាមួយគ្នា។
15ឱបេត-អែលអើយ គឺការយ៉ាងនេះនឹងកើតឡើងដល់អ្នក
ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់អ្នក។
នៅពេលព្រលឹមស្រាង
ស្តេចអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យទៅ។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies