អែសរ៉ា 2
2
បញ្ជីពួកនិរទេសដែលវិលត្រឡប់មកស្រុកវិញ
1នេះជាចំនួនប្រជាជនរបស់ខេត្តនោះ ដែលចេញពីសណ្ឋានជាឈ្លើយ ក្នុងចំណោមអស់អ្នកដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បាននាំជាឈ្លើយទៅស្រុកបាប៊ីឡូន។ ពួកគេបានវិលត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ មកកាន់ទីក្រុងរបស់គេរៀងៗខ្លួន។ 2អ្នកទាំងនោះបានវិលត្រឡប់មកវិញ ជាមួយសូរ៉ូបាបិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូម និងប្អាណា។ ចំនួនប្រជាជនអ៊ីស្រាអែលមានដូចតទៅៈ 3កូនចៅប៉ារ៉ូសមាន ២ ១៧២ នាក់ 4កូនចៅសេផាធាមាន ៣៧២ នាក់ 5កូនចៅអើរ៉ាសមាន ៧៧៥ នាក់ 6កូនចៅផាហាត-ម៉ូអាប់ ពោលគឺ កូនចៅយេសួរ និងយ៉ូអាប់មាន ២ ៨១២ នាក់ 7កូនចៅអេឡាំមាន ១ ២៥៤ នាក់ 8កូនចៅសាធូរមាន ៩៤៥ នាក់ 9កូនចៅសាកាយមាន ៧៦០ នាក់ 10កូនចៅបានីមាន ៦៤២ នាក់ 11កូនចៅបេបាយមាន ៦២៣ នាក់ 12កូនចៅអាសកាឌមាន ១ ២២២ នាក់ 13កូនចៅអ័ដូនីកាមមាន ៦៦៦ នាក់ 14កូនចៅប៊ីកវ៉ាយមាន ២ ០៥៦ នាក់ 15កូនចៅអេឌីនមាន ៤៥៤ នាក់ 16កូនចៅអេធើ ខាងហេសេគាមាន ៩៨ នាក់ 17កូនចៅបេសាយមាន ៣២៣ នាក់ 18កូនចៅយ៉ូរ៉ាមាន ១១២ នាក់ 19កូនចៅហាស៊ូមមាន ២២៣ នាក់ 20កូនចៅគីបារមាន ៩៥ នាក់ 21កូនចៅអ្នកក្រុងបេថ្លេហិមមាន ១២៣ នាក់ 22កូនចៅអ្នកក្រុងនថូផាមាន ៥៦ នាក់ 23កូនចៅអ្នកក្រុងអាណាថោតមាន ១២៨ នាក់ 24កូនចៅអាសម៉ាវែតមាន ៤២ នាក់ 25កូនចៅគារយ៉ាត់-អើរីម កេភីរ៉ា និងប្អៀរ៉ុត មាន ៧៤៣ នាក់ 26កូនចៅរ៉ាម៉ា និងកេបា មាន ៦២១ នាក់ 27អ្នកក្រុងមីកម៉ាសមាន ១២២ នាក់ 28អ្នកក្រុងបេត-អែល និងអៃយ មាន ២២៣ នាក់ 29កូនចៅនេបូរមាន ៥២ នាក់ 30កូនចៅម៉ាកប៊ីសមាន ១៥៦ នាក់ 31កូនចៅអ្នកក្រុងអេឡាំម្នាក់ទៀតមាន ១ ២៥៤ នាក់ 32កូនចៅហារីមមាន ៣២០ នាក់ 33កូនចៅឡូឌ ហាឌីឌ និងអូណូរ មាន ៧២៥ នាក់ 34កូនចៅអ្នកក្រុងយេរីខូរមាន ៣៤៥ នាក់ 35កូនចៅសេណាអាមាន ៣ ៦៣០ នាក់។
36ឯពួកសង្ឃ គឺកូនចៅយេដាយ៉ា ពូជពង្សរបស់យេសួរមាន ៩៧៣ នាក់។ 37កូនចៅអ៊ីមមើរមាន ១ ០៥២ នាក់ 38កូនចៅផាសហ៊ើរមាន ១ ២៤៧ នាក់ 39កូនចៅហារីមមាន ១ ០១៧ នាក់។
40ចំណែកឯពួកលេវី ជាកូនចៅយេសួរ និងកាឌមាល កូនចៅហូដាវា មាន ៧៤ នាក់ 41ពួកចម្រៀង ជាកូនចៅអេសាភ មាន ១២៨ នាក់ 42កូនចៅរបស់ពួកអ្នកឆ្មាំទ្វារមាន កូនចៅសាលូម កូនចៅអេធើ កូនចៅថាលម៉ូន កូនចៅអ័កគូប កូនចៅហាធីថា និងកូនចៅសូបាយ រួមទាំងអស់មាន ១៣៩ នាក់។
43ពួកអ្នកបម្រើព្រះវិហារ មានកូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបាអូត 44កូនចៅកេរ៉ូស កូនចៅស៊ីយ៉ាហា កូនចៅផាដូន 45កូនចៅលេបាណា កូនចៅហាកាបា កូនចៅអ័កគូប 46កូនចៅហាកាប កូនចៅសាលម៉ាយ កូនចៅហាណាន 47កូនចៅគីដេល កូនចៅកាហារ កូនចៅរីអាយ៉ា 48កូនចៅរេស៊ីន កូនចៅនេកូដា កូនចៅកាសាម 49កូនចៅអ៊ូសា កូនចៅផាសេហា កូនចៅបេសាយ 50កូនចៅអាសណា កូនចៅមេហ៊ូនីម កូនចៅនេភូស៊ីម 51កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហ៊ើរ 52កូនចៅបាសលូត កូនចៅមេហ៊ីដា កូនចៅហាសា 53កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅថាម៉ា 54កូនចៅនេស៊ីយ៉ា និងកូនចៅហាធីផា។
55រីឯកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនមានៈ កូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា 56កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល 57កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន។
58សរុបពួកអ្នកបម្រើព្រះវិហារ និងកូនចៅរបស់អ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ទាំងអស់មាន ៣៩២ នាក់។
59ឯអស់អ្នកដែលមកពីក្រុងធេល-មែឡា ក្រុងធេល-ហារេសា ក្រុងកេរូប ក្រុងអ័ដាន និងក្រុងអ៊ីមមើរ គេពុំអាចប្រាប់ពីវង្សានុវង្សរបស់ឪពុក ឬពីដូនតារបស់ខ្លួន ឲ្យដឹងថាជាពូជអ៊ីស្រាអែល ឬមិនមែនបានទេ អ្នកទាំងនោះមានៈ 60កូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា រួមទាំងអស់មាន ៦៥២ នាក់។ 61ចំណែកកូនចៅពួកសង្ឃមាន កូនចៅហាបាយ៉ា កូនចៅហាកូស កូនចៅបារស៊ីឡាយ (ដែលយកកូនស្រីរបស់បារស៊ីឡាយ ជាអ្នកស្រុកកាឡាតធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ)។ 62អ្នកទាំងនេះបានស្វែងរកបញ្ជីជាតិរបស់ខ្លួន ក្នុងចំណោមអស់អ្នកដែលបានរាប់តាមពង្សាវតារ តែរកពុំឃើញ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះថាមានសៅហ្មង ហើយត្រូវដកចេញពីការងារជាសង្ឃ។ 63លោកទេសាភិបាលហាមពួកគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់សុំការបង្ហាញពីយូរីម និងធូមីម។
64ក្រុមជំនុំទាំងមូលមានចំនួន ៤២ ៣៦០ នាក់ 65មិនរាប់អ្នកបម្រើប្រុសស្រីរបស់គេដែលមាន ៧ ៣៣៧ នាក់ទៀតទេ ហើយក្នុងចំណោមគេមានពួកអ្នកចម្រៀងប្រុសស្រី ២០០ នាក់។ 66សេះរបស់គេមាន ៧៣៦ ក្បាល លាកាត់មាន ២៤៥ ក្បាល 67សត្វអូដ្ឋមាន ៤៣៥ ក្បាល និងលាមាន ៦ ៧២០ ក្បាល។
68ពេលគេមកដល់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម មានពួកមេដឹកនាំក្រុមគ្រួសារ បានថ្វាយតង្វាយស្ម័គ្រពីចិត្ត សម្រាប់សាងសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ។ 69គេថ្វាយជាមាសប្រាំមួយម៉ឺនមួយពាន់ដារីក ប្រាក់ប្រាំពាន់ម៉ានេ និងសម្លៀកបំពាក់ពួកសង្ឃមួយរយសម្រាប់ ដាក់ក្នុងឃ្លាំងសម្រាប់ការងារនោះ តាមសមត្ថភាពរបស់ខ្លួន។
70ពួកសង្ឃ ពួកលេវី ប្រជាជនមួយចំនួន ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកអ្នកបម្រើព្រះវិហារ បានរស់នៅតាមទីក្រុងរបស់គេរៀងៗខ្លួន ហើយពួកអ៊ីស្រាអែលឯទៀតៗក៏បានរស់នៅក្នុងទីក្រុងរបស់គេរៀងៗខ្លួនដែរ។
Currently Selected:
អែសរ៉ា 2: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies