២ របាក្សត្រ 4
4
គ្រឿងតុបតែងក្នុងព្រះវិហារ
1ទ្រង់ធ្វើអាសនាលង្ហិន បណ្តោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ ហើយកម្ពស់ដប់ហត្ថ 2បន្ទាប់មក ទ្រង់ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំដប់ហត្ថពីមាត់ខាងទៅម្ខាង ហើយកម្ពស់ប្រាំហត្ថ យកខ្សែវាស់ជុំវិញត្រូវជាសាមសិបហត្ថ។ 3នៅពីក្រោមគែមមាត់សមុទ្រនោះ មានរូបផ្កាក្រពុំដប់ ក្នុងមួយហត្ថនៅព័ទ្ធជុំវិញ បានសិតជាពីរជួរស្រេច ក្នុងកាលដែលសិតសមុទ្រនោះ។ 4សមុទ្រនោះដាក់នៅលើរូបគោដប់ពីរ ដែលមានបីបែរទៅខាងជើង បីបែរទៅខាងលិច បីបែរទៅខាងត្បូង និងបីបែរទៅខាងកើត។ សមុទ្រនៅពីលើ ហើយគោទាំងនោះបែរគូថទៅខាងក្នុងទាំងអស់។ 5សមុទ្រនោះមានកម្រាស់មួយទះ ហើយគែមធ្វើដូចជាមាត់ពែង រាងដូចជាផ្កាច័ន្ធូចំណុះបានទឹកបីពាន់បាថ ។ 6ទ្រង់ធ្វើចានក្លាំដប់ ដាក់ប្រាំខាងស្តាំ និងប្រាំខាងឆ្វេង សម្រាប់ការលាងសម្អាត របស់អ្វីដែលត្រូវខាងតង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សម្រាប់ឲ្យពួកសង្ឃលាងវិញ។
7ទ្រង់ធ្វើជើងចង្កៀងដប់ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ប្រាំខាងស្តាំ ហើយប្រាំខាងឆ្វេង។ 8ទ្រង់ធ្វើតុដប់ ដាក់ក្នុងព្រះវិហារ ប្រាំខាងស្តាំ ហើយប្រាំខាងឆ្វេង រួចធ្វើផ្តិលមាសមួយរយ។ 9ទ្រង់ធ្វើទីលានសម្រាប់ពួកសង្ឃ និងទីលានធំ ព្រមទាំងទ្វារសម្រាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន។ 10ស្ដេចដាក់សមុទ្រនៅខាងស្តាំ នៅជ្រុងខាងទិសអាគ្នេយ៍នៃព្រះវិហារ។
11ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសម្រេចការទាំងប៉ុន្មាន ដែលគាត់ធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់នៃព្រះ 12គឺសសរទាំងពីរ តួក្បាលសសរទាំងពីរ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សម្រាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ 13និងផ្លែទទឹមបួនរយសម្រាប់ក្បាច់ក្រឡាអួនទាំងពីរ គឺជាផ្លែទទឹមពីរជួរក្នុងក្បាច់ក្រឡាអួនមួយ សម្រាប់បាំងតួក្បាលសសរ ដែលនៅពីលើនោះ។ 14គាត់ក៏ធ្វើគ្រោង និងចានក្លាំ ដាក់នៅលើគ្រោងទាំងនោះ 15សមុទ្រមួយ និងគោដប់ពីរទ្រពីក្រោម 16ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្ណាការទាំងនោះ ហ៊ីរ៉ាមជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា។ 17ស្ដេចបានសិតធ្វើទាំងអស់ នៅក្នុងពុម្ពដីឥដ្ឋត្រង់វាលទន្លេយ័រដាន់ ចន្លោះរវាងភូមិស៊ូកូថ និងសារថាន។ 18ព្រះបាទសាឡូម៉ូនបានធ្វើប្រដាប់ប្រដាទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះគេមិនដឹងជាទម្ងន់ប៉ុន្មានទេ។
19ដូច្នេះ ព្រះបាទសាឡូម៉ូនធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះដំណាក់នៃព្រះ គឺអាសនាមាស និងតុទាំងប៉ុន្មានសម្រាប់ដាក់នំបុ័ងតាំងទុក 20ហើយជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សម្រាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ 21ហើយផ្កា ចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត។ 22ឯគ្របប្រឆេះ ចានក្លាំ កូនចាន និងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូរក្នុងព្រះវិហារ និងទ្វារខាងក្នុងដែលសម្រាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះ សុទ្ធតែធ្វើពីមាសទាំងអស់។
Currently Selected:
២ របាក្សត្រ 4: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: