២ របាក្សត្រ 3
3
ព្រះបាទសាឡូម៉ូនសង់ព្រះវិហារ
1ព្រះបាទសាឡូម៉ូនចាប់ផ្ដើមស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចឲ្យព្រះដាវីឌ ជាបិតាបានឃើញ ជាកន្លែងព្រះបាទដាវីឌបានតម្រូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស។ 2ទ្រង់ចាប់ផ្ដើមស្អាង នៅថ្ងៃទីពីរខែទីពីរ ក្នុងឆ្នាំទីបួននៃរាជ្យរបស់ទ្រង់។ 3រីឯទំហំខ្នាត ដែលព្រះបាទសាឡូម៉ូនបានប្រើសម្រាប់សង់ព្រះដំណាក់របស់ព្រះ មានបណ្តោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមហត្ថពីបុរាណ។ 4ឯថែវដែលនៅពីមុខ មានបណ្តោយម្ភៃហត្ថ ឲ្យត្រូវនឹងទទឹងព្រះដំណាក់ ហើយកម្ពស់មួយរយម្ភៃហត្ថ ស្ដេច ក៏ស្រោបដោយមាសសុទ្ធខាងក្នុង 5ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើ និងច្រវាក់។ 6ទ្រង់តាក់តែងល្វែងនោះឲ្យមានលម្អ ដោយត្បូងមានតម្លៃ ឯមាសនោះបានមកពីស្រុកផាវែម។ 7ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម និងក្របទ្វារ ហើយជញ្ជាំង និងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីមនៅជញ្ជាំង។
8ទ្រង់ធ្វើល្វែងទីបរិសុទ្ធបំផុត បណ្តោយម្ភៃហត្ថត្រូវនឹងទទឹងព្រះវិហារ ដែលមានម្ភៃហត្ថដែរ រួចស្រោបដោយមាសយ៉ាងល្អ មានទម្ងន់ប្រាំមួយរយហាប 9ហើយដែកគោល គឺជាមាស មានទម្ងន់ហាសិបសេកែល ឯបន្ទប់ខាងលើក៏ស្រោបដោយមាសដែរ។
10នៅក្នុងល្វែងទីបរិសុទ្ធបំផុត ទ្រង់ធ្វើរូបចេរូប៊ីមពីរជារូបឆ្លាក់ ហើយក៏ស្រោបដោយមាស 11ស្លាបចេរូប៊ីមទាំងពីរនោះ បានត្រដាងទៅម្ភៃហត្ថ ឯស្លាបម្ខាងរបស់ចេរូប៊ីមមួយ មានប្រវែងប្រាំហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងល្វែង ហើយស្លាបមួយទៀតប្រវែងប្រាំហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីមម្ខាង។ 12ឯស្លាបចេរូប៊ីមម្ខាងនោះ ប្រវែងប្រាំហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងម្ខាងល្វែងនោះ ហើយស្លាបមួយទៀត ប្រវែងប្រាំហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីមម្ខាង។ 13ដូច្នេះ ស្លាបចេរូប៊ីមទាំងពីរបានត្រដាងទៅ អស់ប្រវែងម្ភៃហត្ថ ចេរូប៊ីមទាំងពីរនេះឈរបែរមុខប្រទល់គ្នា។ 14ព្រះបាទសាឡូម៉ូនបានធ្វើវាំងននអំពីក្រណាត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ហើយប៉ាក់ជារូបចេរូប៊ីមដែរ។
15នៅខាងមុខព្រះដំណាក់ ស្ដេចធ្វើសសរពីរ មានកម្ពស់សាមសិបប្រាំហត្ថ ហើយក្បាច់ក្បាល ដែលនៅលើកំពូលសសរទាំងពីរនោះ មានកម្ពស់ប្រាំហត្ថ។ 16ទ្រង់បានធ្វើក្បាច់ច្រវាក់ដូចច្រវាក់នៅក្នុងទីបរិសុទ្ធបំផុត ដាក់ភ្ជាប់នៅក្បាលសសររួចធ្វើរូបផ្លែទទឹមមួយរយ ដាប់ភ្ជាប់នឹងច្រវាក់។ 17ទ្រង់លើកបញ្ឈរសសរទាំងពីរ ដាក់នៅមុខព្រះវិហារ មួយខាងស្តាំ មួយខាងឆ្វេង ទ្រង់ឲ្យឈ្មោះសសរខាងស្តាំថា យ៉ាគិន ឯសសរខាងឆ្វេងថា បូអូស។
Currently Selected:
២ របាក្សត្រ 3: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: