YouVersion Logo
Search Icon

ហេប្រឺ 12:1-2

ហេប្រឺ 12:1-2 អគត

ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​អុលឡោះ​ដាក់​ឲ្យ​យើង​រត់។ ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។