ណាពីហាបាគូក 3
3
ពាក្យទូរអារបស់ណាពីហាបាគុក
1 ពាក្យទូរអារបស់ហាបាគូកជាណាពីនៃអុលឡោះ
ច្រៀងជាទំនុកសោកសង្រេង:
2ឱអុលឡោះតាអាឡាអើយ ខ្ញុំបានឮសេចក្ដី
ដែលគេថ្លែងអំពីទ្រង់
អុលឡោះតាអាឡាអើយ ខ្ញុំកោតស្ញប់ស្ញែង
ស្នាដៃដែលទ្រង់បានធ្វើ។
សូមសំដែងឲ្យមនុស្សលោកស្គាល់
ស្នាដៃទាំងនេះ តទៅមុខទៀត!
ប៉ុន្តែ ពេលទ្រង់ខឹង
សូមនឹកដល់ចិត្តអាណិតមេត្តា
របស់ទ្រង់ផង។
3អុលឡោះមកពីស្រុកថេម៉ាន
ម្ចាស់ដ៏វិសុទ្ធមកពីភ្នំប៉ារ៉ាន។
- សម្រាក
ភាពថ្កុំថ្កើងរបស់ទ្រង់ចែងចាំង
ពាសពេញផ្ទៃមេឃ
ហើយផែនដីទាំងមូលសរសើរតម្កើងទ្រង់។
4ទ្រង់ប្រកបដោយពន្លឺដ៏ត្រចះត្រចង់
មានកាំរស្មីចាំងចេញពីដៃ
ដែលបង្កប់ទុកនូវអំណាចរបស់ទ្រង់។
5ទ្រង់ចាត់ជំងឺអាសន្នរោគ
ឲ្យទៅពីមុខទ្រង់។
ទ្រង់ទៅទីណា
ជំងឺរាតត្បាតទៅតាមពីក្រោយ។
6ពេលទ្រង់ឈប់ ផែនដីកក្រើក។
ពេលទ្រង់មើល
ប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រ
ភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច
ប្រេះចេញពីគ្នា
ភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមក
ជាផ្លូវដែលទ្រង់ធ្លាប់ឆ្លងកាត់
ក៏ត្រូវរលាយសូន្យអស់ដែរ។
7ខ្ញុំឃើញជំរំរបស់ជនជាតិគូសាន រលាយសូន្យ
ជំរករបស់ស្រុកម៉ាឌានត្រូវញ័រកក្រើក។
8តើអុលឡោះតាអាឡាខឹងនឹងទន្លេទាំងឡាយឬ?
តើទ្រង់ខឹងយ៉ាងខ្លាំងក្លា
ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ?
ទ្រង់នៅលើពពក ដូចគេជិះសេះ
និងរទេះចំបាំង ទៅវាយយកជ័យជំនះ។
9ទ្រង់យឹតធ្នូរបស់ទ្រង់
បន្ទូលដ៏ម៉ឺងម៉ាត់
ជាព្រួញរបស់ទ្រង់។
- សម្រាក
ទ្រង់ធ្វើឲ្យដីប្រេះចេញពីគ្នា
និងឲ្យទឹកទន្លេផុសចេញមក។
10ភ្នំឃើញទ្រង់ នាំគ្នាភ័យញាប់ញ័រ
ភ្លៀងក៏បង្អុរចុះមកដែរ
មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង
ធ្វើឲ្យមានរលកធំៗ។
11ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច
នៃលំពែងរបស់ទ្រង់
ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
12ទ្រង់ដើរកាត់ផែនដី ទាំងខឹង
ទ្រង់ជាន់កំទេចប្រជាជាតិនានាទាំងខឹង។
13ទ្រង់ចេញមក
ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់
និងសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង។
ទ្រង់ប្រហារមេគ្រួសាររបស់មនុស្សអាក្រក់
ទ្រង់កំទេចពួកគេឲ្យវិនាសសូន្យ
ទាំងអស់គ្នា។
- សម្រាក
14ទ្រង់ប្រើព្រួញរបស់ពួកគេ
ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ
នៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះ
មកកំទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយ
ពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។
15ទ្រង់ត្រួសត្រាយផ្លូវឲ្យសេះរបស់ទ្រង់
នៅក្នុងទឹកសមុទ្រ
ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។
16ខ្ញុំបានឮសូរសន្ធឹកនេះ
ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់
ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។
ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក
ទន្ទឹងរង់ចាំថ្ងៃអាសន្ន
គឺនៅពេលដែលពួកឈ្លានពាន
លើកគ្នាមកប្រហារប្រជាជនរបស់យើង។
17ដើមឧទុម្ពរលែងផ្កា
ទំពាំងបាយជូរលែងមានផ្លែ
ដើមអូលីវលែងផ្តល់ប្រេង
ស្រែចម្ការលែងផ្តល់ភោគផលជាអាហារ
លែងមានចៀមនៅតាមវាលស្មៅ
ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
18រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ
ហើយមានអំណរដ៏លើសលប់
ដោយអុលឡោះសង្គ្រោះខ្ញុំ។
19 អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ
ទ្រង់ប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស
ទ្រង់ប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។
ទំនុករបស់គ្រូចំរៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។
Currently Selected:
ណាពីហាបាគូក 3: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.
ណាពីហាបាគូក 3
3
ពាក្យទូរអារបស់ណាពីហាបាគុក
1 ពាក្យទូរអារបស់ហាបាគូកជាណាពីនៃអុលឡោះ
ច្រៀងជាទំនុកសោកសង្រេង:
2ឱអុលឡោះតាអាឡាអើយ ខ្ញុំបានឮសេចក្ដី
ដែលគេថ្លែងអំពីទ្រង់
អុលឡោះតាអាឡាអើយ ខ្ញុំកោតស្ញប់ស្ញែង
ស្នាដៃដែលទ្រង់បានធ្វើ។
សូមសំដែងឲ្យមនុស្សលោកស្គាល់
ស្នាដៃទាំងនេះ តទៅមុខទៀត!
ប៉ុន្តែ ពេលទ្រង់ខឹង
សូមនឹកដល់ចិត្តអាណិតមេត្តា
របស់ទ្រង់ផង។
3អុលឡោះមកពីស្រុកថេម៉ាន
ម្ចាស់ដ៏វិសុទ្ធមកពីភ្នំប៉ារ៉ាន។
- សម្រាក
ភាពថ្កុំថ្កើងរបស់ទ្រង់ចែងចាំង
ពាសពេញផ្ទៃមេឃ
ហើយផែនដីទាំងមូលសរសើរតម្កើងទ្រង់។
4ទ្រង់ប្រកបដោយពន្លឺដ៏ត្រចះត្រចង់
មានកាំរស្មីចាំងចេញពីដៃ
ដែលបង្កប់ទុកនូវអំណាចរបស់ទ្រង់។
5ទ្រង់ចាត់ជំងឺអាសន្នរោគ
ឲ្យទៅពីមុខទ្រង់។
ទ្រង់ទៅទីណា
ជំងឺរាតត្បាតទៅតាមពីក្រោយ។
6ពេលទ្រង់ឈប់ ផែនដីកក្រើក។
ពេលទ្រង់មើល
ប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រ
ភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច
ប្រេះចេញពីគ្នា
ភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមក
ជាផ្លូវដែលទ្រង់ធ្លាប់ឆ្លងកាត់
ក៏ត្រូវរលាយសូន្យអស់ដែរ។
7ខ្ញុំឃើញជំរំរបស់ជនជាតិគូសាន រលាយសូន្យ
ជំរករបស់ស្រុកម៉ាឌានត្រូវញ័រកក្រើក។
8តើអុលឡោះតាអាឡាខឹងនឹងទន្លេទាំងឡាយឬ?
តើទ្រង់ខឹងយ៉ាងខ្លាំងក្លា
ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ?
ទ្រង់នៅលើពពក ដូចគេជិះសេះ
និងរទេះចំបាំង ទៅវាយយកជ័យជំនះ។
9ទ្រង់យឹតធ្នូរបស់ទ្រង់
បន្ទូលដ៏ម៉ឺងម៉ាត់
ជាព្រួញរបស់ទ្រង់។
- សម្រាក
ទ្រង់ធ្វើឲ្យដីប្រេះចេញពីគ្នា
និងឲ្យទឹកទន្លេផុសចេញមក។
10ភ្នំឃើញទ្រង់ នាំគ្នាភ័យញាប់ញ័រ
ភ្លៀងក៏បង្អុរចុះមកដែរ
មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង
ធ្វើឲ្យមានរលកធំៗ។
11ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច
នៃលំពែងរបស់ទ្រង់
ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
12ទ្រង់ដើរកាត់ផែនដី ទាំងខឹង
ទ្រង់ជាន់កំទេចប្រជាជាតិនានាទាំងខឹង។
13ទ្រង់ចេញមក
ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់
និងសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង។
ទ្រង់ប្រហារមេគ្រួសាររបស់មនុស្សអាក្រក់
ទ្រង់កំទេចពួកគេឲ្យវិនាសសូន្យ
ទាំងអស់គ្នា។
- សម្រាក
14ទ្រង់ប្រើព្រួញរបស់ពួកគេ
ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ
នៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះ
មកកំទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយ
ពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។
15ទ្រង់ត្រួសត្រាយផ្លូវឲ្យសេះរបស់ទ្រង់
នៅក្នុងទឹកសមុទ្រ
ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។
16ខ្ញុំបានឮសូរសន្ធឹកនេះ
ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់
ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។
ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក
ទន្ទឹងរង់ចាំថ្ងៃអាសន្ន
គឺនៅពេលដែលពួកឈ្លានពាន
លើកគ្នាមកប្រហារប្រជាជនរបស់យើង។
17ដើមឧទុម្ពរលែងផ្កា
ទំពាំងបាយជូរលែងមានផ្លែ
ដើមអូលីវលែងផ្តល់ប្រេង
ស្រែចម្ការលែងផ្តល់ភោគផលជាអាហារ
លែងមានចៀមនៅតាមវាលស្មៅ
ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
18រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ
ហើយមានអំណរដ៏លើសលប់
ដោយអុលឡោះសង្គ្រោះខ្ញុំ។
19 អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ
ទ្រង់ប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស
ទ្រង់ប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។
ទំនុករបស់គ្រូចំរៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.