ណាពីហាបាគូក 2
2
ការដាក់ទោសជនជាតិខាល់ដេ
1ខ្ញុំនឹងឡើងទៅយាមល្បាត
ខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉ម
ចង់ដឹងថា តើអុលឡោះមានបន្ទូល
មកកាន់ខ្ញុំយ៉ាងណា
តើទ្រង់ឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំ
យ៉ាងណាខ្លះ។
2 អុលឡោះតាអាឡាមានបន្ទូលតបមកខ្ញុំដូចតទៅ៖
«ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ
ចូរចារទុកនៅលើបន្ទះថ្ម
ដើម្បីឲ្យគេស្រួលអាន។
3និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង
នៅគ្រាដែលបានកំណត់ទុក
គឺនឹងមានព្រឹត្តិការណ៍កើតឡើង
ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ
ឥតខុសត្រង់ណាឡើយ។
ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ
ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន
ជាក់ជាមិនខាន។
4មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាស
រីឯមនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ។
5ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្ត
មនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេ
គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់
គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្ត
គេវាយលុកប្រជាជាតិទាំងអស់
ហើយប្រមូលជាតិសាសន៍ទាំងអស់
ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។
6ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កា
ប្រមាថមាក់ងាយពួកគេ ដោយពោលថា:
អ្នកមុខជាត្រូវវេទនាពុំខាន
ព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃ
យកមកធ្វើជាទ្រព្យរបស់ខ្លួន!
តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត?
អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
7ម្ចាស់បំណុលនឹងក្រោកឡើងច្របាច់កអ្នក
ព្រមទាំងអង្រួនអ្នក
ពួកគេក៏នឹងរឹបអូសយកទ្រព្យរបស់អ្នក
ដូចអ្នកបានប្រព្រឹត្តចំពោះជនដទៃដែរ។
8អ្នកបានប្លន់រឹបអូសយកទ្រព្យសម្បត្តិ
ពីប្រជាជាតិជាច្រើនយ៉ាងណា
ជាតិសាសន៍ឯទៀតៗក៏នឹងប្លន់រឹបអូស
យកទ្រព្យសម្បត្តិពីអ្នកយ៉ាងនោះដែរ
ព្រោះអ្នកបានបង្ហូរឈាមមនុស្ស
ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ
ប្រជាជនទាំងអស់ដែលរស់នៅស្រុក
និងក្រុងនានា។
9អ្នកមុខជាត្រូវវេទនាពុំខាន!
ព្រោះអ្នករកទ្រព្យបានដោយទុច្ចរិត
ដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួន
ក្លាយទៅជាអ្នកមាន
ហើយសង់ផ្ទះរបស់ខ្លួនយ៉ាងខ្ពស់
ដោយចង់គេចផុតពីមហន្តរាយ។
10គម្រោងការរបស់អ្នកនឹងនាំឲ្យក្រុមគ្រួសារ
របស់អ្នកត្រូវអាម៉ាស់។
ដោយអ្នកកំទេចជាតិសាសន៍ជាច្រើនដូច្នេះ
អ្នកនឹងធ្វើឲ្យជីវិតរបស់ខ្លួនត្រូវវិនាស។
11សូម្បីតែថ្មកំពែងក្រុងក៏ចោទប្រកាន់អ្នកដែរ
ហើយឈើធ្នឹមស្រែកបន្ទរ យល់ស្រប។
12អ្នកមុខជាត្រូវវេទនាពុំខាន!
ព្រោះអ្នកបានសង់ទីក្រុង
ដោយបង្ហូរឈាម និងប្រព្រឹត្តបទឧក្រិដ្ឋ។
13 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលធ្វើឲ្យ
ស្នាដៃរបស់ជាតិសាសន៍នានារលាយក្នុងភ្លើង
ហើយឲ្យកិច្ចការដែលមហាជនទាំងឡាយ
ប្រឹងប្រែងធ្វើត្រូវរលាយសូន្យ។
14សមុទ្រពោរពេញដោយទឹកយ៉ាងណា
នៅផែនដី ក៏មានសុទ្ធតែមនុស្សស្គាល់
សិរីរុងរឿងរបស់អុលឡោះតាអាឡាយ៉ាងនោះដែរ។
15អ្នកមុខជាត្រូវវេទនាពុំខាន!
ព្រោះអ្នកបង្អកស្រាដែលប្រៀបបាននឹង
ពិសពុលឲ្យអ្នកដទៃផឹកស្រវឹង
ដើម្បីមើលកេរខ្មាសរបស់គេ!
16អ្នកមិនទទួលកិត្តិយសទេ
ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង
ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស
ដែលមិនខតាន់ឲ្យគេឃើញទៅ!
អុលឡោះតាអាឡានឹងបែរទៅដាក់ទោសអ្នក
ដោយអំណាចរបស់ទ្រង់
ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា
ភាពអាម៉ាស់វិញ!
17អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅ
ដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។
អ្នកបានសម្លាប់រង្គាលហ្វូងសត្វ
ដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច!
អ្នកបានបង្ហូរឈាមមនុស្ស
ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ
ប្រជាជនទាំងអស់ដែលរស់នៅស្រុក
និងក្រុងនានា។
18តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី?
គេប្រើរូបដែលធ្វើពីលង្ហិន
ដើម្បីប្រៀនប្រដៅបោកប្រាស់។
ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើ
ព្រះក្លែងក្លាយ មិនចេះនិយាយស្ដី
ជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ?
19អ្នកមុខជាត្រូវវេទនាពុំខាន!
ព្រោះអ្នកពោលទៅកាន់រូបឈើថា
“សូមក្រោកឡើង” ហើយពោលទៅកាន់ថ្ម
ដែលមិនចេះនិយាយថា “សូមក្រោកឡើង!”។
តើថ្មនោះបង្រៀនកើតឬ?
រូបទាំងនោះស្រោបមាស និងប្រាក់មែន
តែសុទ្ធសឹងជារូបដែលគ្មានវិញ្ញាណ។
20ផ្ទុយទៅវិញ អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទ
ដ៏វិសុទ្ធរបស់ទ្រង់
ចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅ
ចំពោះទ្រង់!
Currently Selected:
ណាពីហាបាគូក 2: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.
ណាពីហាបាគូក 2
2
ការដាក់ទោសជនជាតិខាល់ដេ
1ខ្ញុំនឹងឡើងទៅយាមល្បាត
ខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉ម
ចង់ដឹងថា តើអុលឡោះមានបន្ទូល
មកកាន់ខ្ញុំយ៉ាងណា
តើទ្រង់ឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំ
យ៉ាងណាខ្លះ។
2 អុលឡោះតាអាឡាមានបន្ទូលតបមកខ្ញុំដូចតទៅ៖
«ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ
ចូរចារទុកនៅលើបន្ទះថ្ម
ដើម្បីឲ្យគេស្រួលអាន។
3និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង
នៅគ្រាដែលបានកំណត់ទុក
គឺនឹងមានព្រឹត្តិការណ៍កើតឡើង
ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ
ឥតខុសត្រង់ណាឡើយ។
ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ
ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន
ជាក់ជាមិនខាន។
4មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាស
រីឯមនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ។
5ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្ត
មនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេ
គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់
គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្ត
គេវាយលុកប្រជាជាតិទាំងអស់
ហើយប្រមូលជាតិសាសន៍ទាំងអស់
ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។
6ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កា
ប្រមាថមាក់ងាយពួកគេ ដោយពោលថា:
អ្នកមុខជាត្រូវវេទនាពុំខាន
ព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃ
យកមកធ្វើជាទ្រព្យរបស់ខ្លួន!
តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត?
អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
7ម្ចាស់បំណុលនឹងក្រោកឡើងច្របាច់កអ្នក
ព្រមទាំងអង្រួនអ្នក
ពួកគេក៏នឹងរឹបអូសយកទ្រព្យរបស់អ្នក
ដូចអ្នកបានប្រព្រឹត្តចំពោះជនដទៃដែរ។
8អ្នកបានប្លន់រឹបអូសយកទ្រព្យសម្បត្តិ
ពីប្រជាជាតិជាច្រើនយ៉ាងណា
ជាតិសាសន៍ឯទៀតៗក៏នឹងប្លន់រឹបអូស
យកទ្រព្យសម្បត្តិពីអ្នកយ៉ាងនោះដែរ
ព្រោះអ្នកបានបង្ហូរឈាមមនុស្ស
ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ
ប្រជាជនទាំងអស់ដែលរស់នៅស្រុក
និងក្រុងនានា។
9អ្នកមុខជាត្រូវវេទនាពុំខាន!
ព្រោះអ្នករកទ្រព្យបានដោយទុច្ចរិត
ដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួន
ក្លាយទៅជាអ្នកមាន
ហើយសង់ផ្ទះរបស់ខ្លួនយ៉ាងខ្ពស់
ដោយចង់គេចផុតពីមហន្តរាយ។
10គម្រោងការរបស់អ្នកនឹងនាំឲ្យក្រុមគ្រួសារ
របស់អ្នកត្រូវអាម៉ាស់។
ដោយអ្នកកំទេចជាតិសាសន៍ជាច្រើនដូច្នេះ
អ្នកនឹងធ្វើឲ្យជីវិតរបស់ខ្លួនត្រូវវិនាស។
11សូម្បីតែថ្មកំពែងក្រុងក៏ចោទប្រកាន់អ្នកដែរ
ហើយឈើធ្នឹមស្រែកបន្ទរ យល់ស្រប។
12អ្នកមុខជាត្រូវវេទនាពុំខាន!
ព្រោះអ្នកបានសង់ទីក្រុង
ដោយបង្ហូរឈាម និងប្រព្រឹត្តបទឧក្រិដ្ឋ។
13 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលធ្វើឲ្យ
ស្នាដៃរបស់ជាតិសាសន៍នានារលាយក្នុងភ្លើង
ហើយឲ្យកិច្ចការដែលមហាជនទាំងឡាយ
ប្រឹងប្រែងធ្វើត្រូវរលាយសូន្យ។
14សមុទ្រពោរពេញដោយទឹកយ៉ាងណា
នៅផែនដី ក៏មានសុទ្ធតែមនុស្សស្គាល់
សិរីរុងរឿងរបស់អុលឡោះតាអាឡាយ៉ាងនោះដែរ។
15អ្នកមុខជាត្រូវវេទនាពុំខាន!
ព្រោះអ្នកបង្អកស្រាដែលប្រៀបបាននឹង
ពិសពុលឲ្យអ្នកដទៃផឹកស្រវឹង
ដើម្បីមើលកេរខ្មាសរបស់គេ!
16អ្នកមិនទទួលកិត្តិយសទេ
ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង
ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស
ដែលមិនខតាន់ឲ្យគេឃើញទៅ!
អុលឡោះតាអាឡានឹងបែរទៅដាក់ទោសអ្នក
ដោយអំណាចរបស់ទ្រង់
ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា
ភាពអាម៉ាស់វិញ!
17អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅ
ដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។
អ្នកបានសម្លាប់រង្គាលហ្វូងសត្វ
ដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច!
អ្នកបានបង្ហូរឈាមមនុស្ស
ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ
ប្រជាជនទាំងអស់ដែលរស់នៅស្រុក
និងក្រុងនានា។
18តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី?
គេប្រើរូបដែលធ្វើពីលង្ហិន
ដើម្បីប្រៀនប្រដៅបោកប្រាស់។
ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើ
ព្រះក្លែងក្លាយ មិនចេះនិយាយស្ដី
ជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ?
19អ្នកមុខជាត្រូវវេទនាពុំខាន!
ព្រោះអ្នកពោលទៅកាន់រូបឈើថា
“សូមក្រោកឡើង” ហើយពោលទៅកាន់ថ្ម
ដែលមិនចេះនិយាយថា “សូមក្រោកឡើង!”។
តើថ្មនោះបង្រៀនកើតឬ?
រូបទាំងនោះស្រោបមាស និងប្រាក់មែន
តែសុទ្ធសឹងជារូបដែលគ្មានវិញ្ញាណ។
20ផ្ទុយទៅវិញ អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទ
ដ៏វិសុទ្ធរបស់ទ្រង់
ចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅ
ចំពោះទ្រង់!
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.