ទំនុកដំកើង 142
142
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើក ក្នុងកាលដែលទ្រង់នៅរអាងថ្ម ជាសេចក្ដីអធិស្ឋាន។
1ទូលបង្គំស្រែកទូលដល់ព្រះយេហូវ៉ា
ដោយសំឡេងនៃទូលបង្គំ
គឺដោយសំឡេងរបស់ទូលបង្គំ
ដែលទូលបង្គំទូលអង្វរដល់ព្រះយេហូវ៉ា
2ទូលបង្គំបង្ហូរសេចក្ដីទំនួញរបស់ទូលបង្គំចេញ
នៅចំពោះទ្រង់
ហើយក្រាបទូលពីសេចក្ដីទុក្ខលំបាករបស់ទូលបង្គំ
នៅចំពោះទ្រង់ដែរ
3កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន
នោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំ
គេបានដាក់អន្ទាក់លាក់កំបាំងក្នុងផ្លូវដែលទូលបង្គំដើរ
4សូមទតទៅខាងស្តាំមើល
ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ
គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ
ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ
5ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់
ទូលបង្គំបានពោលថា ទ្រង់ជាទីពឹងរបស់ទូលបង្គំ
គឺជាចំណែកនៃទូលបង្គំនៅក្នុងស្ថានរបស់មនុស្សរស់នេះ
6សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ
ដ្បិតទូលបង្គំត្រូវទាបថោកណាស់ហើយ
សូមប្រោសឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំ
ដ្បិតគេខ្លាំងជាងទូលបង្គំ
7សូមនាំព្រលឹងទូលបង្គំចេញពីគុកទៅ
ដើម្បីឲ្យបានអរព្រះគុណដល់ព្រះនាមទ្រង់
ពួកមនុស្សសុចរិតនឹងព័ទ្ធទូលបង្គំជុំវិញ
ពីព្រោះទ្រង់នឹងប្រោសទូលបង្គំយ៉ាងល្អជាបរិបូរ។
Currently Selected:
ទំនុកដំកើង 142: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.