កូល៉ុស 3:22-24
កូល៉ុស 3:22-24 ពគប
ពួកបាវបំរើអើយ ចូរស្តាប់បង្គាប់ចៅហ្វាយនាយខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែកាលនៅមុខគេប៉ុណ្ណោះ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះទេ គឺដោយចិត្តស្មោះត្រង់វិញ ទាំងកោតខ្លាចដល់ព្រះផង ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមរដកអំពីព្រះអម្ចាស់មក ដ្បិតអ្នករាល់គ្នាជាអ្នកបំរើរបស់ព្រះគ្រីស្ទ ជាព្រះអម្ចាស់