ព្រះយេស៊ូវមានបន្ទូលថា៖“ចូរយកនំប៉័ង និងត្រីនោះមកឲ្យខ្ញុំនៅទីនេះ”។ បន្ទាប់មក ព្រះអង្គបង្គាប់ហ្វូងមនុស្សឲ្យអង្គុយលើស្មៅ។ នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។