1
ម៉ាថាយ 13:23
ព្រះគម្ពីរខ្មែរសាកល
GKHB
រីឯគ្រាប់ពូជដែលត្រូវបានសាបព្រោះលើដីល្អ គឺអ្នកដែលឮព្រះបន្ទូល ហើយយល់។ អ្នកនោះពិតជាបង្កើតផល គឺខ្លះបង្កើតមួយជាមួយរយ ខ្លះមួយជាហុកសិប និងខ្លះមួយជាសាមសិប”។
Compare
Explore ម៉ាថាយ 13:23
2
ម៉ាថាយ 13:22
គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺអ្នកដែលឮព្រះបន្ទូល ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
Explore ម៉ាថាយ 13:22
3
ម៉ាថាយ 13:19
អស់អ្នកដែលឮព្រះបន្ទូលនៃអាណាចក្ររបស់ព្រះ ហើយមិនយល់ មេអាក្រក់ក៏មកកញ្ឆក់យកអ្វីដែលត្រូវបានសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលត្រូវបានសាបព្រោះនៅក្បែរផ្លូវ។
Explore ម៉ាថាយ 13:19
4
ម៉ាថាយ 13:20-21
គ្រាប់ពូជដែលត្រូវបានសាបព្រោះលើកន្លែងសម្បូរថ្ម គឺអ្នកដែលឮព្រះបន្ទូល ហើយទទួលយកភ្លាមដោយអំណរ ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ កាលណាមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល អ្នកនោះក៏ជំពប់ដួលភ្លាម។
Explore ម៉ាថាយ 13:20-21
5
ម៉ាថាយ 13:44
“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាកំណប់ដែលលាក់ទុកនៅក្នុងចម្ការ។ មានបុរសម្នាក់បានរកវាឃើញ ក៏លាក់ទុកវិញ ហើយដោយសារតែអំណរ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន រួចទិញចម្ការនោះ។
Explore ម៉ាថាយ 13:44
6
ម៉ាថាយ 13:8
រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយវាបង្កើតផល គឺខ្លះមួយជាមួយរយ ខ្លះមួយជាហុកសិប និងខ្លះមួយជាសាមសិប។
Explore ម៉ាថាយ 13:8
7
ម៉ាថាយ 13:30
ទុកឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ចុះ។ នៅរដូវច្រូតកាត់ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតឲ្យប្រមូលស្រងែជាមុនសិន ហើយចងជាបាច់ៗដើម្បីដុត រីឯស្រូវសាលីវិញ ឲ្យប្រមូលទុកក្នុងជង្រុករបស់ខ្ញុំ’”។
Explore ម៉ាថាយ 13:30