1
ម៉ាថាយ 10:16
ព្រះគម្ពីរខ្មែរសាកល
GKHB
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។
Compare
Explore ម៉ាថាយ 10:16
2
ម៉ាថាយ 10:39
អ្នកដែលរកបានជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។
Explore ម៉ាថាយ 10:39
3
ម៉ាថាយ 10:28
កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។
Explore ម៉ាថាយ 10:28
4
ម៉ាថាយ 10:38
អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនស័ក្ដិសមនឹងខ្ញុំទេ។
Explore ម៉ាថាយ 10:38
5
ម៉ាថាយ 10:32-33
“អស់អ្នកដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងទទួលស្គាល់អ្នកនោះនៅមុខព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ។ រីឯអ្នកណាក៏ដោយដែលបដិសេធខ្ញុំនៅមុខមនុស្ស ខ្ញុំក៏នឹងបដិសេធអ្នកនោះនៅមុខព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ។
Explore ម៉ាថាយ 10:32-33
6
ម៉ាថាយ 10:8
ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប្រោសមនុស្សឃ្លង់ឲ្យបរិសុទ្ធ ហើយដេញអារក្សឲ្យចេញ។ អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ។
Explore ម៉ាថាយ 10:8
7
ម៉ាថាយ 10:31
ដូច្នេះ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។
Explore ម៉ាថាយ 10:31
8
ម៉ាថាយ 10:34
“កុំគិតថា ខ្ញុំបានមកដើម្បីនាំសេចក្ដីសុខសាន្តមកលើផែនដីឡើយ។ ខ្ញុំបានមកមិនមែនដើម្បីនាំសេចក្ដីសុខសាន្តមកទេ គឺដើម្បីនាំដាវមកទេតើ
Explore ម៉ាថាយ 10:34