តើមិនមែនជាការតមអាហារយ៉ាងនេះទេឬ ដែលយើងជ្រើសរើសយក?
គឺដោះច្រវាក់នៃសេចក្ដីអាក្រក់
ស្រាយចំណងនឹម
ហើយដោះលែងអ្នកដែលត្រូវបានសង្កត់សង្កិនឲ្យមានសេរីភាព
ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។
តើមិនមែនជាការចែកអាហាររបស់អ្នកឲ្យមនុស្សអត់ឃ្លាន
ហើយនាំមនុស្សទ័លក្រដែលសាត់អណ្ដែតមកផ្ទះអ្នកទេឬ?
តើមិនមែនជាការដណ្ដប់ឲ្យគេ កាលណាអ្នកឃើញគេនៅខ្លួនទទេ
ហើយឥតលាក់ខ្លួនពីសាច់សាលោហិតរបស់អ្នកទេឬ?