ដូចដែលមនុស្សជាច្រើនបានស្រឡាំងកាំងនឹងអ្នកយ៉ាងណា
——ដ្បិតភិនភាគរបស់លោកខូចទ្រង់ទ្រាយជាងមនុស្សធម្មតា
រូបរាងរបស់លោកក៏ខូចទ្រង់ទ្រាយជាងមនុស្សជាតិ——
លោកក៏នឹងប្រោះលើប្រជាជាតិជាច្រើនយ៉ាងនោះដែរ;
បណ្ដាស្ដេចនឹងបិទមាត់របស់ខ្លួនដោយព្រោះលោក
ដ្បិតអ្វីដែលមិនបានរៀបរាប់ប្រាប់ដល់ពួកគេ ពួកគេនឹងឃើញ
ហើយអ្វីដែលពួកគេមិនដែលឮ ពួកគេនឹងយល់ច្បាស់៕