ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានប្រទានដល់ខ្ញុំនូវអណ្ដាតរបស់អ្នកដែលទទួលការបង្រៀន
ដើម្បីឲ្យខ្ញុំចេះជួយមនុស្សល្វើយ ដោយពាក្យសម្ដី។
ព្រះអង្គដាស់ខ្ញុំឡើង ពីមួយព្រឹកទៅមួយព្រឹក
គឺព្រះអង្គដាស់ត្រចៀករបស់ខ្ញុំ
ដើម្បីឲ្យស្ដាប់ ដូចជាអ្នកដែលទទួលការបង្រៀន។